ជនជាតិវៀតណាម ២៦៦នាក់ ទៀតហើយ ត្រូវបណ្ដេញចេញតាមច្រកព្រំដែនអន្តរជាតិបាវិត ក្រោយលួចស្នាក់នៅធ្វើការងារខុសច្បាប់ដោយគ្មានលិខិតឆ្លងដែន
(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិវៀតណាម ២៦៦នាក់ តាមច្រកព្រំដែនអន្តរជាតិបាវិត ក្រោយលួចស្នាក់នៅធ្វើការងារខុសច្បាប់ដោយគ្មានលិខិតឆ្លងដែន។

កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៦៦នាក់ (ស្រី៤០នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕







ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍