សម្ដេចតេជោ ហ៊ុន សែន៖ សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោ រហូតទិញអង្ករទំនិញស្តុកទុក ឬការលក់ទំនិញដំឡើងថ្លៃ
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះក្នុងផេកផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុម ឧត្តម ប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានប្រកាសថា សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោ រហូតទិញអង្ករទំនិញស្តុកទុក ឬការលក់ទំនិញដំឡើងថ្លៃ។

ក្នុងសាររបស់បានឱ្យដឹងថា៖ ‹‹សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឱ្យដឹងថា ការឈ្លានពានដូចយោធាថៃថា នឹងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះ ដែលបានចេញបទបញ្ជាពីម្សិលពេលនេះ ទាហានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។ សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុកឬការលក់ទំនិញដំឡើងថ្លៃ។ល។››
សម្ដេច ហ៊ុន សែន ក៏បានបន្ថែមថាទៀតថា៖ ‹‹សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យនិងគ្រប់ទីកន្លែងលើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលរងការបាញ់ផ្លោងពីកងទ័ពឈ្លានពានថៃ។ សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធរបស់យើង››៕

ប្រភព៖ Samdech Hun Sen of Cambodia