ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅតែកំពុងបន្តនៅឡើយទេ ខណៈដែលកម្ពុជាបន្តគ្រប់គ្រងប្រាសាទតាមាន់ និងតាក្របី

    BY soknita July 24, 2025
    ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅតែកំពុងបន្តនៅឡើយទេ ខណៈដែលកម្ពុជាបន្តគ្រប់គ្រងប្រាសាទតាមាន់ និងតាក្របី

    យោងតាមការចុះផ្សាយរបស់ សារព័ត៌មានក្នុងស្រុកមួយ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅតែកំពុងបន្តនៅឡើយទេ ខណៈដែលកម្ពុជាបន្តគ្រប់គ្រងប្រាសាទតាមាន់ និងតាក្របី។

    នៅរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រហូតដល់រសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតែបន្តនៅឡើយទេ នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ខណៈដែលកម្ពុជាបន្តគ្រប់គ្រងទាំងស្រុងនៅប្រាសាទតាមាន់ និងតាក្របី បន្ទាប់ពីវាយបណ្តេញកងទ័ពថៃឱ្យដកថយ នេះបើតាមសេចក្តីរាយការណ៍ពីកងទ័ពជួរមុខ។

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បាននិយាយថា ទាហានថៃគឺជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕

    ប្រភព៖ Fresh News

    Share This Post: