ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការដើរជាន់មី-នរបស់ទាហានថៃ គឺជាការរៀបចំទុកជាមុនពីសំណាក់ថៃខ្លួនឯង ដើម្បីយកជាលេសឈ្លា-នពានកម្ពុជា
BY Liny01
July 26, 2025
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា ៖ «ការដើរជាន់មីនរបស់ទាហានថៃ បណ្តាលឲ្យដាច់ជើង និងរងរបួសមួយចំនួននោះ គឺជាការរៀបចំទុកជាមុនពីសំណាក់ថៃខ្លួនឯង ដើម្បីយកជាលេសធ្វើការឈ្លានពាន និងបាញ់ប្រហារមកលើកម្ពុជា ខណៈសកម្មភាពនេះគឺជាទង្វើដ៏ឃោឃៅ ដែលកម្ពុជាមិនអាចទទួលយកបាននោះឡើយ»៕

ប្រភព៖ ក្រសួងព័ត៌មាន