ព័ត៌មានជាតិ
ឯកឧត្តមអគ្គលេខាធិការ UN អំពាវនាវឱ្យកម្ពុជា និងថៃ ទទួលយកបទឈប់បា.ញ់ជាបន្ទាន់
BY Nisaiy KN
July 27, 2025
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ឯកឧត្តម António Guterres បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះប្រដាប់អាវុធ នៅតំបន់ព្រំដែនរវាង កម្ពុជា និងថៃ និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយភ្លាម។

ឯកឧត្តម António Guterres បានបញ្ជាក់ថា៖ «ខ្ញុំជំរុញឱ្យភាគីទាំងសងខាងយល់ព្រមទទួលយកបទឈប់បាញ់ជាបន្ទាន់ និងដោះស្រាយរាល់បញ្ហាតាមរយៈកិច្ចសន្ទនា។ UN នៅរង់ចាំជួយជានិច្ចដល់កិច្ចប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយ ដោយសន្តិវិធីដើម្បីបិទបញ្ចប់ជម្លោះ»៕

ប្រភព៖ ក្រសួងព័ត៌មាន