ក្រសួងអប់រំ បានចេញនូវកម្មវិធីថ្នាក់បឋម PLP ដែលជាកម្មវិធីស្វ័យសិក្សាដើម្បីជំនួយដល់ការសិក្សា ទោះក្នុងកាលៈទេសៈណាក៏ដោយ
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ កម្មវិធីថ្នាក់បឋម PLP ជាកម្មវិធីស្វ័យសិក្សាដែលលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល កម្រិតបឋមសិក្សាអាចអនុវត្តសកម្មភាពសំខាន់ៗជាច្រើនដើម្បីជំនួយដល់ការសិក្សាជាប់ជាប្រចាំទោះក្នុងកាលៈទេសៈណាក៏ដោយ។

ចំណុចសំខាន់ដែលអ្នកពាក់ព័ន្ធអាចប្រើប្រាស់ថ្នាលបឋម PLP បាននោះរួមមាន៖
១. បង្រៀន និងរៀនជាមួយនឹងសម្ភារសិក្សាសម្បូរបែប ច្រើនទម្រង់ និងស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។
២. ធ្វើតេស្ដដើមគ្រានិងចុងគ្រាតាមមេរៀននីមួយៗ និងការប្រឡងប្រចាំខែ ឆមាស និងដំណាច់ឆ្នាំ។
៣. តាមដានការសិក្សារបស់សិស្សម្នាក់ៗ និងបុត្រធីតាដើម្បីជួយសិស្សឱ្យរៀនសម្របតាមសមត្ថភាពរបស់ពួកគេ។
៤. ស្វែងរកវីដេអូបង្រៀន និងវីដេអូគាំទ្រការប្រើប្រាស់ថ្នាលបឋម PLP រាប់ពាន់វីដេអូ។
៥. ស្វែងរកសៀវភៅអេឡិចត្រូនិករាប់ចាប់ពីគោលនយោបាយអប់រំ សៀវភៅសិក្សាគោល សៀវភៅជំនួយគ្រូសិស្ស និងសៀវភៅរឿងនិទានជាច្រើនទៀត។
ខាងក្រោមនេះជាតំណភ្ជាប់ទៅកាន់របៀបប្រើប្រាស់ថ្នាលបឋម PLP៖
-គេហទ័រ៖ https://plp.moeys.gov.kh/
-យូធូបឆាណែល ៖ https://link.moeys.gov.kh/plpyoutube

ប្រភព៖ MoEYS Cambodia