ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ប្រកាសបដិសេធព័ត៌មានបំភ្លៃរបស់ភាគីឈ្លានពានថៃ ដែលថាកម្ពុជាបានបាញ់ផ្លោង BM 21 ទៅទីតាំងប្រសាទតាមាន់

    BY Nisaiy KN July 27, 2025
    កម្ពុជា ប្រកាសបដិសេធព័ត៌មានបំភ្លៃរបស់ភាគីឈ្លានពានថៃ ដែលថាកម្ពុជាបានបាញ់ផ្លោង BM 21 ទៅទីតាំងប្រសាទតាមាន់

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាថ្លែងបញ្ជាក់ថា កម្ពុជា ប្រកាសបដិសេធព័ត៌មានបំភ្លៃរបស់ភាគីឈ្លានពានថៃ ដែលថាកម្ពុជាបានបាញ់ផ្លោង BM 21 ទៅទីតាំងប្រសាទតាមាន់ ហើយតាមពិតប្រសាទតាមាន់គឺជាប្រាសាទរបស់ដូនតាខ្មែរជាអ្នកកសាង និងជាកម្មសិទ្ធិស្របច្បាប់នៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដោយផ្អែកលើផែនទីស្របច្បាប់។ នេះគឺជាការថ្លែងបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា ប្រាសាទតាមាន់ស្ថិតនៅក្នុងទឹកដីនៃខេត្ដឧត្ដរមានជ័យ របស់ប្រទេសកម្ពុជា ដូច្នេះ គ្មានហេតុផលណាមួយដែលកម្ពុជាត្រូវបំផ្លិចបំផ្លាញកម្ទេចនូវទ្រព្យសម្បត្ដិរបស់ខ្លួននេះទេ។ ប៉ុន្ដែមានតែភាគីថៃនោះទេ ដែលមានចេតនាទុច្ចរិតទាំងអស់នេះ។ លោកជំទាវ ឧត្តមសេនីយ៍ឯកបានគូសបញ្ជាក់ទៀតថា៖ «នៅមុននេះបន្តិច ក៏មានការផ្សព្វផ្សាយពីផេកផ្លូវការរបស់កងទ័ពជើងគោកថៃថា កម្ពុជាបានបាញ់ផ្លោង BM 21 ទៅទីតាំងប្រាសាទតាមាន់ ដែលប្រាសាទតាមាន់គឺដូនតាខ្មែរជាអ្នកសាងសង់ ហើយក៏កំពុងស្ថិតនៅក្នុងដែន អធិបតេយ្យភាពរបស់កម្ពុជាថែមទៀតផងដោយផ្អែកលើផែនទីស្របច្បាប់ ដោយប្រាសាទតាមាន់ស្ថិត នៅក្នុងទឹកដីខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា។ ដូច្នេះគ្មានហេតុផលណាមួយដែលកម្ពុជាត្រូវបំផ្លិច បំផ្លាញកំទេចទ្រព្យសម្បត្តិរបស់ខ្លួនឯងនោះទេ ផ្ទុយទៅវិញមានតែភាគីថៃទេដែលមានចេតនាទុច្ចរិត ទាំងអស់នេះ។»

    លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់នូវការនៃចំណុចមួយចំនួនដែលខាងភាគីថៃតែងតែផ្សព្វផ្សាយនូវព័ត៌មានបែបបំផ្លឹស បំពុល បំភ្លៃ គ្មានការពិត ក្នុងចេតនាលាបពណ៌មកលើកម្ពុជា ដែលបញ្ហានេះក្រសួងការពារជាតិកម្ពុជាសូមច្រានចោល ថែមទាំងថ្កោលទោសយ៉ាងដាច់អហង្កាចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាន គ្មានទំនួលខុសត្រូវរបស់ភាគីថៃដែលថាកម្ពុជាគឺជាអ្នកចាប់ផ្តើមនូវអរិភាព ដែលជាការអះអាងគ្មានការពិតទាល់តែសោះ ហើយវាគ្មានអ្វីក្រៅតែពីការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបង្វែរស្ថានការណ៍ចេញពីភាពជាក់ ស្តែងដែលថៃបានរំលោភបំពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យកម្ពុជា ព្រមទាំងច្បាប់អន្តរជាតិនោះទេ។

    បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ការពិតដែលមិនអាចប្រកែកបានគឺភាគីថៃគឺជាអ្នកចាប់មកទល់ពេលនេះ ទាហានថៃនៅតែបន្ដឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងកម្រោល និងមិនញញើតនឹងច្បាប់អន្ដរជាតិ ហើយទង្វើរដដែលៗនេះ មិនត្រឹមតែគគ្លើនកើនឡើង គឺបានពង្រីកការឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យរបស់កម្ពុជាដោយចំនួនទីតាំងភូមិសាស្រ្ដនៃការរំលោភបំពាន និងការវាយប្រហារមកលើកម្ពុជាទាំងទទឹងទិស និងមិនរើសគោលដៅ និងបង្កឱ្យមានវិនាសកម្មកើតឡើងជារៀងរាល់ថ្ងៃ ដើម្បីបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាជនស៊ីវិល ព្រមទាំងវត្ដអារាម មណ្ឌលសុខភាព ទីប្រជុំជន ផ្សារ ភូមិឋាន និងប្រាសាទព្រះវិហារដែលជាសម្បត្ដិបេតិកភណ្ឌពិភពលោក។ លោកជំទាវ ឧត្តមសេនីយ៍ឯកបានអះអាងថា៖ «បង្កឱ្យជនស៊ីវិលស្លូតត្រង់គ្មានកំហុស ជាពិសេសស្រ្ដី និងកុមារ ចាស់ជរា ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ទង្វើរនេះជាទង្វើរអមនុស្សធម៌ ឃោរឃៅយង់ឃ្នង និងជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតនឹងគោលការណ៍មនុស្សធម៌ ច្បាប់អន្ដរជាតិ និងសន្ធិសញ្ញាក្រុងហ្សឺណែវ»។

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងទៀតថា សកម្មភាពឈ្លានពានដោយចេតនា និងគិតទុកជាមុនទាំងអស់នេះបានកើតឡើងមកទៀត បើទោះបីជាមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់ឯកឧត្តមប្រជាធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងការស្វែងរកបទឈប់បាញ់ ដែលជា កិច្ចខិតខំប្រឹងប្រែងនៅក្នុងការគាំទ្រជាសាធារណៈ និងច្បាស់លាស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក៏ដោយក៏ការបន្តរំលោភមកលើអធិបតេយ្យភាពរបស់កម្ពុជា ប្រតិបត្តិ ការយោធាដ៏គឃ្លើន និងការមិនគោរពច្បាប់អន្តរជាតិ គឺជាការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសណ្តាប់ ធ្នាប់អន្តរជាតិ សន្តិភាព និងស្ថិរភាពមិនត្រឹមតែនៅព្រំដែនថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់ទាំងមូល ដោយសកម្មភាពបានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងទាំងឡាយ ដែលឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី ព្រមទាំងបានបង្ហាញពីចេតនាយ៉ាងច្បាស់ក្រឡែតរបស់ភាគីថៃទៅលើការបង្កើនការឈ្លានពាន ជាងការកាត់បន្ថយជម្លោះ។

    ជាមួយគ្នានេះដែរ លោកជំទាវ ឧត្តមសេនីយ៍ឯកអ្នកនាំពាក្យក្រសួងការពារជាតិក៏បានអំពាវនាវកងទ័ពថៃឱ្យបញ្ឈប់នូវការភូតភរជាបន្ទាន់ ហើយបញ្ឈប់ការប្រើលេសមិនពិតដើម្បី បង្ហាញពីហេតុផលឈ្លានពានខុសច្បាប់របស់ខ្លួន ហើយសហគមន៍អន្តរជាតិត្រូវតែឱ្យប្រទេសថៃទទួលខុស ត្រូវឧក្រឹដ្ឋកម្មរបស់ខ្លួន ហើយសូមទាមទារឱ្យបញ្ឈប់រាល់អរិភាពទាំងអស់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: