PR

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចុះជាប់ផ្ទាល់ប្រចាំគោលដៅទាំង៩ ចម្អិនម្ហូបផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ម៉ឺននាក់ខេត្តឧត្តរមានជ័យ និងព្រះវិហារ

BY
Liny01
July 29, 2025

ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចុះបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៩គោលដៅក្នុងខេត្តទាំងពីរដែលជម្លៀសចេញពីសមរភូមិក្តៅ។

បើទោះជាមានបទឈប់បាញ់រវាងរដ្ឋាភិបាលកម្ពុជា-ថៃ បានចូលជាធរមានហើយ នៅម៉ោង១២៖០០យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បេសកកម្មរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមសហការជាមួយអាជ្ញាធរខេត្តទាំងពីរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនជនភៀសសឹករបស់យើងដែលកំពុងស្នាក់ជំរុំសុវត្ថិភាព។

ចុះសមរភូមិផ្ទាល់គ្រប់គោលដៅទាំង ៩មណ្ឌលសុវត្ថិភាពអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានណែនាំឲ្យក្រុមយុវជននៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ មានសាមគ្គីភាពជាក្រុម បង្កើនកិច្ចសហការល្អជាមួយគ្រប់ភាគីព័ន្ធដើម្បីបំពេញបេសកកម្មផ្គត់ផ្គង់ម្ហូបអាហារជូនជនភៀសសឹកឲ្យបានគ្រប់គ្រាន់តាមគោលដៅនីមួយៗ៕

Share This Post: