ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធាថៃ បញ្ជាក់ប្រាប់កម្ពុជាថា កងកម្លាំងកម្ពុជាចំនួន ២០រូប ដែលថៃចាប់ខ្លួន កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់ថៃ និងមានសុវត្ថិភាព

    BY soknita August 1, 2025
    អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធាថៃ បញ្ជាក់ប្រាប់កម្ពុជាថា កងកម្លាំងកម្ពុជាចំនួន ២០រូប ដែលថៃចាប់ខ្លួន កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់ថៃ និងមានសុវត្ថិភាព

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ថា យោធាថៃបានបញ្ជាក់ប្រាប់កម្ពុជាថា កងកម្លាំងទាហានកម្ពុជាចំនួន ២០រូប ដែលថៃចាប់ខ្លួន កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់ថៃនិងមានសុវត្ថិភាពល្អ។

    ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានលើកឡើងឱ្យដឹងដឹងយ៉ាង ដូច្នេះថា៖ «កងកម្លាំងយើងចំនួន ២០រូប ដែលដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ មក។

    ជាមួយគ្នានេះ យោធាថៃក៏បានបញ្ជាក់ថាពួកគេមានសុវត្ថិភាព ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងតែបន្តធ្វើការចរចា ហើយកំពុងជំរុញឱ្យភាគីថៃបញ្ជូនកងកម្លាំងរបស់យើងឱ្យបានឆាប់រហ័សស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ»។ លោកជំទាវ អ្នកនាំពាក្យក៏បានអះអាងថា កម្ពុជាក៏បានស្នើឱ្យម៉ាឡេស៊ី ដែលជាប្រធានអាស៊ានឱ្យជួយអន្តរាគមន៍ ឱ្យភាគីថៃឆាប់ប្រគល់ទាហានកម្ពុជាឱ្យមកយើងវិញផង។

    លោកជំទាវឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់បន្ថែមថា៖ «ក្រសួងការពារជាតិ និងកងយោធលខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោល នោះទេ ក្នុងកាលៈទេសៈណាក៏ដោយ»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: