ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីខែសីហានេះ ក្រសួងការងារ ផ្តល់ឱកាសការងារជាង ២៥ម៉ឺនកន្លែង ខណៈដែរពលករមកពីប្រទេសថៃ ទទួលបានអត្ថប្រយោជ៍ពិសេស

    BY soknita August 2, 2025
    ចាប់ពីខែសីហានេះ ក្រសួងការងារ ផ្តល់ឱកាសការងារជាង ២៥ម៉ឺនកន្លែង ខណៈដែរពលករមកពីប្រទេសថៃ ទទួលបានអត្ថប្រយោជ៍ពិសេស

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ចាប់ពីខែសីហានេះ ក្រសួងការងារ ផ្តល់ឱកាសការងារជាង ២៥ម៉ឺនកន្លែង ខណៈដែរពលករមកពីប្រទេសថៃ ទទួលបានអត្ថប្រយោជ៍ពិសេស។

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ នេះ បានផ្តល់ឱកាសការងារចំនួន ២៥០ ៥៨២កន្លែង នៅទូទាំងប្រទេស តាមបណ្តារោងចក្រជាច្រើន ដែលកំពុងខ្វះកម្មករនិយោជិត ក្នុង ប្រាក់ខែគោលនៅតាមរោងចក្រគឺប្រមាណជា ២៥០ដុល្លារ បូកការថែមម៉ោង គឺអាចទទួលបានប្រមាណជា ៣០០ដុល្លារ ក្នុង ១ខែ។

    ទន្ទឹងនេះក៏ទទួលបានអត្ថប្រយោជន៍ ប.ស.ស ដូចជាទៅពេទ្យព្យាបាលជំងឺមិនអស់លុយ ចាស់ឡើងពេលចូលនិវត្តមាន បសស ជួយចិញ្ចឹម ហើយទៅពេទ្យក៏មិនអស់លុយ។ បងប្អូនទៅធ្វើការនៅថៃ ពេលចាស់បន្តិចគេអាចនឹងរុញយើងត្រឡប់មកវិញ ហើយពេលចាស់ទៅមិនមានអ្នកទទួលរ៉ាប់រងចិញ្ចឹម និងព្យាបាលជំងឺនោះទេ។

    តាមក្រសួងការងារ បានបញ្ជាក់ថា សម្រាប់បងងប្អូនដែលធ្លាប់ធ្វើការរោងចក្រនៅប្រទេសថៃ អាចនឹងទទួលបានការដំឡើងតួនាទីជាប្រធានក្រុមភ្លាមៗ ហើយនឹងទទួលបានប្រាក់ខែខ្ពស់ផងដែរ។ ក្រៅពីការចងក្រងបញ្ជីរោងចក្រ សហគ្រាស ដែលភ្ជាប់ជូននេះ ក្រសួងការងារ និងផ្តើមយុទ្ធនាការផ្សព្វផ្សាយឱកាសការងារជំហានទី២ នៅតាមឃុំ ចំនួន ៣០០គោលដៅផងដែរ។

    ក្រសួងនឹងរៀបចំយុទ្ធនាការជំហានទី៣ និងទី៤ បន្ថែមទៀតដើម្បីចុះឱ្យដល់ឃុំតែម្តង។ ក្នុងករណី ឯកឧត្តម លោកជំទាវមានចំនួនប្រជាពលករ លើសពី ៣០០នាក់ ចង់ស្វែងរកការងារធ្វើនៅតាមរោងចក្រ គឺអាចទាក់ទងមកក្រសួង ដើម្បីក្រសួងដាក់កម្មវិធីបន្ទាន់ចុះទៅឃុំ សង្កាត់នោះ ដោយយករដ្ឋបាលរោងចក្រចុះទៅសម្ភាសការងាផ្ទាល់តែម្តង។ សម្រាប់ព័ត៌មានបន្ថែម បងប្អូនប្រជាពលករ អាចធ្វើការទំនាក់ទំនងមកក្រសួងការងារ តាមរយៈ ការស្គែន QR Code ឬ ទូរសព្ទលេខ ១២៩៧ ដោយឥតគិតថ្លៃបានផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: