ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុមារអាយុ ១០ឆ្នាំ ម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រោយរងរបួសដោយអំបែងគ្រា-ប់ផ្លោងរបស់ទាហានថៃ បណ្ដាលឱ្យខ្ទេ-ចសាច់ និងបែកឆ្អឹងត្រគៀក

    BY soknita August 2, 2025
    កុមារអាយុ ១០ឆ្នាំ ម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រោយរងរបួសដោយអំបែងគ្រា-ប់ផ្លោងរបស់ទាហានថៃ បណ្ដាលឱ្យខ្ទេ-ចសាច់ និងបែកឆ្អឹងត្រគៀក

    (ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នេះ តាមការបង្ហោះរបស់ Dr. Beat Richner បានឱ្យដឹងថា កុមារអាយុ ១០ឆ្នាំ ម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រោយរងរបួសដោយអំបែងគ្រា-ប់ផ្លោងរបស់ទាហានថៃ បណ្ដាលឱ្យខ្ទេចសាច់ និងបែកឆ្អឹងត្រគៀក។

    ក្នុងការបង្ហោះរបស់ Dr. Beat Richner បានឱ្យដឹងលម្អិតថា កុមារកំសត់អាយុ ១០ឆ្នាំ បានត្រូវរបួសខ្ទេចសាច់និងបែកឆ្អឹងត្រគៀកយ៉ាងធ្ងន់ធ្ងរ ដោយអំបែងគ្រាប់ផ្លោងរបស់ទាហានសៀម នៅសមរភូមិប្រាសាទតាមាន់ធំ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥។

    លើសពីនេះ អរគុណមន្ទីរពេទ្យបង្អែកខេត្ត ដែលបានបញ្ជូនកុមាររងរបួស បានទាន់ពេលវេលាមកមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) អរគុណក្រុមគ្រូពេទ្យវះកាត់ ដែលបានជួយវះកាត់បន្ទាន់យកអំបែងគ្រាប់ផ្លោងបានជោគជ័យ និងសង្រ្គោះជីវិតបាន ដោយព្យាបាលនិងបញ្ចូលឈាមអស់៣ប្លោក៕

    ប្រភព៖ Dr. Beat Richner

    Share This Post: