អង្គភាពស៊ីម៉ាក់ បានរកឃេីញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា វត្តតាមាន់សែនជ័យត្រូវបានពួកទ័ពអាកាសសៀម ប្រេីប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82
(ខេត្តឧត្តរមានជ័យ)៖ តាមការបង្ហោះក្នុង ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នេះ ថា អង្គភាពស៊ីម៉ាក់ បានរកឃេីញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងវត្តតាមាន់សែនជ័យត្រូវបានពួកទ័ពអាកាសសៀម ប្រេីប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82។

ឯកឧត្តម ហេង រតនា បានឱ្យដឹងលម្អិតតាមរយការបង្ហោះក្នុងផេកផ្លូវការថា នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នេះ ស្ថិតនៅវត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យសុវត្ថិភាពជូនគណកម្មការាចារ្យវត្តបានរកឃើញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងអារាមនេះត្រូវបានពួកទ័ពអាកាសសៀម ប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82
ចំពោះគ្រាប់បែកMK-82នេះ មានទម្ងន់ប្រមាណ ២៥០គីឡូក្រាម ហើយជាការបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មីផលិតមកពីប្រទេសអុីស្រាអ៊ែល (The GBU-12 Payway II) តាមរយៈភស្តុតាងនេះ គ្រាប់បែកទម្លាក់មានចំនួន២គ្រាប់ដែលមានលេខស៊េរី Serial No. 22002788 និងSerial No. 22002794 ផលិតនៅខែមករា ឆ្នាំ ២០២៣។
លើពីនេះ ឯកឧត្តម ហេង រតនា បន្ថែមទៀតថា រង់ចាំមើលការភូតភូរកុហុកបោកប្រាស់មតិសាធារណៈជាតិសៀមនិ ងអន្តរជាតិ របស់ភាគីសៀម ថាគ្រាប់បែកទម្លាក់លើទីវត្តអារាមនេះ ជាគ្រាប់បែកសំណល់ពីសង្គ្រាម១៩៧០-១៩៧៣ ទៀត ឬយ៉ាងម៉េច ចំពោះគ្រាប់បែកMK-84 ក៏គ្មានអ្វីចំឡែកដែរ វាអាចបន្សល់ភស្តុតាងច្បាស់លាស់ពិតជាមិនខានឡើយ៕







ប្រភព៖ Heng Ratana