ក្រសួងសាធារណការ៖ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ គ្រោងនឹងរៀបចំនៅថ្ងៃទី ៧ ខែសីហាខាងមុខនេះ ត្រូវបានលើកពេល
(រាជធានីភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានចេញសេចក្ដីជូនដំណឹង ការលើកពេលវេលានៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ។

តាមរយៈសេចក្ដីជូនដំណឹងឱ្យដឹងច្បាស់ថា ក្រសួងសូមសាធារណការ និងដឹកជញ្ជូន ជូនដំណឹងអំពីការលើកពេលវេលានៃពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ដែលគ្រោងរៀបចំនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ទន្ទឹមនេះ ចំពោះកាលបរិច្ឆេទ និងពេលវេលា នៃការរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញផ្លូវជាតិលេខ១០ នេះ ក្រសួងនឹងជូនដំណឹង នៅពេលក្រោយដោយគោរពជូនភ្ជាប់មកជាមួយនឹងលិខិតអញ្ជើញផ្លូវការ៕



ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន