ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី ៥ ខែសីហានេះ សាលារៀន ៣២០ កន្លែង ក្នុងខេត្តចំនួន ៤ បានបន្តបិទជាបណ្ដោះអាសន្ន ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ
BY soknita
August 5, 2025
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជននិងកីឡា នៅរសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ សាលារៀនចំនួន ៣២០ កន្លែង ក្នុងខេត្តចំនួន ៤ បានបន្តបិទជាបណ្ដោះអាសន្ន ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

លើសពីនេះ ក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថា ក្នុងចំណោមសាលារៀន ៦០៥ មានសាលារៀនចំនួន ៣២០ កន្លែងបានបន្តបិទទ្វារជាបណ្ដោះអាសន្ន ដោយសារជម្លោះព្រំដែន ក្នុងខេត្តចំនួន ៤ មានខេត្តព្រះវិហារ ឧត្តរមានជ័យ កោះកុង និងពោធិ៍សាត់៕


ប្រភព៖ MoEYS Cambodia