ពលករខ្មែរប្រមាណជាង ១០ម៉ឺននាក់ កំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកកម្ពុជាវិញ
(ខេត្តបាត់ដំបង)៖ នៅរសៀលថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ពលករខ្មែរប្រមាណជាង ១០ម៉ឺននាក់ បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកកម្ពុជា។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ព្រមទាំងក្រុមការងារគ្រប់ផ្នែកទាំងអស់កំពុងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខណៈតាមតួលេខបឋមនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ មានពលករខ្មែរប្រមាណជាង ១០ម៉ឺននាក់ បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានយកចិត្តទុកដាក់និងផ្ដល់រថយន្តក្រុងរាប់រយគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរទៅដល់ស្រុកកំណើតរៀងៗខ្លួនប្រកបដោយសុខសុវត្ថិភាព
ឯកឧត្តម សុខ លូ បន្ថែមទៀតថា អាជ្ញាធរ កងកម្លាំង មន្រ្តីរាជការ យុវជន និងគ្រប់ភាគីពាក់ព័ន្ធកំពុងខិតខំជួយសម្របសម្រួលនិងជញ្ជូនអីវ៉ាន់ពលករខ្មែរដោយមិនគិតពីការនឿយហត់នោះឡើយ៕





ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង