ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បណ្ដាអង្គទូត និងអង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត ចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ខេត្តឧត្តរមានជ័យ

    BY soknita August 6, 2025
    បណ្ដាអង្គទូត និងអង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត ចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ខេត្តឧត្តរមានជ័យ

    (ខេត្តឧត្តរមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បណ្ដាអង្គទូត និងអង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងៗទៀត បានចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

    នៅរសៀលថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ ការអញ្ជើញដល់របស់បណ្ដាអង្គទូត និងអង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត ក្នុងការចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
    សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះមានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: