ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការបរទេសកម្ពុជា ប្រកាសបដិសេធចំពោះសេចក្តីថ្លែងការណ៍របស់ថៃ ដែលចោទថាកម្ពុជាដាក់មីនថ្មី

    BY Liny01 August 10, 2025
    ក្រសួងការបរទេសកម្ពុជា ប្រកាសបដិសេធចំពោះសេចក្តីថ្លែងការណ៍របស់ថៃ ដែលចោទថាកម្ពុជាដាក់មីនថ្មី

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសបដិសេធចំពោះសេចក្តីថ្លែងការណ៍របស់ប្រទេសថៃ ដែលចោទថាកម្ពុជាបានដាក់មីនថ្មី។ ឯកត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានលើកឡើងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា ក្រសួងការបរទេស និងអន្តរជាតិសូមប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍របស់ថៃដែលចោទប្រកាន់កម្ពុជាដាក់មីនថ្មី នៅតាមព្រំដែន។

    ឯកឧត្តមបានបញ្ជាក់ថា៖« អាជ្ញាធរកម្ពុជា និងគ្រប់សកម្មភាពកំចាត់មីន និងជួយសង្គ្រោះជនពិការដោយសារមីន បានប្រកាសបកស្រាយ និងបដិសេធរួចហើយចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃនេះ»។

    ឯកឧត្តមបានលើកឡើងថា រហូតមកដល់ពេលបច្ចុប្បន្ននេះពុំមានការស៊ើបអង្កេតណាមួយដែលអាចជឿរជាក់បាន និងប្រកបដោយតម្លាភាព ត្រូវបានដំណើរការពាក់ព័ន្ធនឹងឧបទ្ទវហេតុដែលបានលើកឡើងដោយភាគីថៃនោះទេ។ កម្ពុជាសូមអំពាវនាវឱ្យមានការអត់ធ្មត់ ហើយជៀសវាងនូវការចោទប្រកាន់ជាសាធារណៈដោយប្រញាប់ប្រញាល់ដែលវាអាចធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយនឹងស្មារតីបទឈប់បាញ់ ដែលចូលរួមដើម្បីធ្វើការស្ថាបនាជាបន្ទាន់។

    ជាមួយគ្នានោះដែរឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា កម្ពុជាទាមទារឱ្យប្រទេសថៃគោរពដោយពេញលេញចំពោះកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំវិសាមញ្ញកន្លងមកថ្មីៗនេះ របស់គណៈកម្មការកិច្ចការព្រំដែនទូទៅកម្ពុជា ថៃ (GBC) ជាពិសេសការកិច្ចព្រមព្រៀងការរក្សាទីតាំងឈរជើងរបស់កងទ័ពនាពេលបច្ចុប្បន្ន ហើយជៀសវាងធ្វើចលនា ឬក៏ល្បាតឆ្ពោះទៅទីតាំងម្ខាងទៀត៕

    Share This Post: