ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅពេលនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាចំនួន៩ប្រទេសកំពុងធ្វើដំណើរចុះពិនិត្យដល់ទីតាំងជាក់ស្តែងដែលរងការបំផ្លិចបំផ្លាញពីកងកម្លាំងយោធាថៃ

    BY Liny01 August 10, 2025
    អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅពេលនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាចំនួន៩ប្រទេសកំពុងធ្វើដំណើរចុះពិនិត្យដល់ទីតាំងជាក់ស្តែងដែលរងការបំផ្លិចបំផ្លាញពីកងកម្លាំងយោធាថៃ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានថ្លែងថា នៅពេលនេះយើងមានដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេសចុះទៅកាន់ទីតាំងដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ក្នុងនោះមានក្រុមអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា MACPP ចំនួន៩ប្រទេសកំពុងធ្វើដំណើរចុះពិនិត្យដល់ទីតាំងជាក់ស្តែងដែលរងការបំផ្លិចបំផ្លាញដោយការទម្លាក់គ្រប់បែក MK-84 និងគ្រាប់ផ្លោងដោយមិនរើសគោលដៅពីកងកម្លាំងយោធាថៃមកលើផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាពនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាយ៉ាងដូច្នេះ ក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

    លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា បេសកកម្ម និងសកម្មភាពនៃដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេសចុះទៅកាន់ទីតាំងដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃនេះគឺកើតចេញពីលទ្ធផលបន្តនៃកិច្ចប្រជុំពិសេស និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែន កម្ពុជា ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដែលបានឯកភាពគ្នាក្នុងការអនុវត្តឱ្យបាន ពេញលេញនូវការឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕

    ប្រភព៖ ក្រសួងព័ត៌មាន
    រូបភាព៖ Fresh News

    Share This Post: