ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    CMAC៖ ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ ការទម្លាក់គ្រា-ប់បែកពីយន្តហោះមានចំនួន ១.៥៤៩គ្រាប់

    BY soknita August 11, 2025
    CMAC៖ ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ ការទម្លាក់គ្រា-ប់បែកពីយន្តហោះមានចំនួន ១.៥៤៩គ្រាប់

    (ខេត្តឧត្តរមានជ័យ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ ការទម្លាក់គ្រាប់បែកពីយន្តហោះមានចំនួន ១.៥៤៩គ្រាប់។

    ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា បើផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ ការទម្លាក់គ្រាប់បែកពីយន្តហោះមានចំនួន ១.៥៤៩គ្រាប់។

    មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលខាងលើ បានបន្ថែមថា អង្គភាព CMAC កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

    គួរជម្រាបជូនថា កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥ នៅចំនុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុពន្ធ័យោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលី កាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាម បានចុះពិនិត្យទីតាំងនិងគ្រាប់បែក MK-84 នោះជាក់ស្តែង។

    ចំពោះគ្រាប់បែក MK-84 នេះ មានទម្ងន់ជិតមួយតោន មានបណ្តោយប្រមាណ៣.៥ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ ផលិតនៅឆ្នាំ ១៩៩៦។
    តាមឯកឧត្តម ហេង រតនា បានបញ្ជាក់ថា នៅចំនុចទីតាំងតែមួយនេះ ក្រុមទាហ៊ានថៃ បានទម្លាក់គ្រាប់បែកចំនួន ១០គ្រាប់ ហើយផ្ទុះចំនួន ៤គ្រាប់ រីឯ ៦គ្រាប់ មិនផ្ទុះដោយរួមទាំងគ្រាប់បែក MK-84 ដែលបានឃើញនេះផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: