Peugeot Motocycles ជោគជ័យគួរឱ្យកត់សម្គាល់ក្នុងទីផ្សារម៉ូតូ Scooter នៅកម្ពុជាខណៈក្នុងខែកក្កដាថ្មីៗនេះលក់ចេញបាន 2០គ្រឿងជាង
- BY
- Liny01
- August 11, 2025
Peugeot Motocycles ដែលជាម៉ាកម៉ូតូ scooter ដ៏ល្បីល្បាញរបស់ប្រទេសបារាំង និងមានឫសគល់តាំងពីសតវត្សទី 19 កាន់តែបន្តភាពល្បីល្បាញក្នុងទីផ្សារម៉ូតូនៅប្រទេសកម្ពុជា។ ជាក់ស្ដែងចាប់តាំងពីឈានជើងចូលទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ2023 មក Peugeot Motocycles ទទួលបានជោគជ័យក្នុងការលក់គួរឱ្យកត់សម្គាល់ និងបានក្លាយជាម៉ាកម៉ូតូ scooter ដែលល្អ និងលក់ដាច់បំផុតមួយផងដែរ ដោយនៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ ម៉ូតូចំនួន 20គ្រឿងជាងត្រូវបានលក់ចេញដោយជោគជ័យ ដែលនេះជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការកើនឡើងនៃប្រជាប្រិយភាព និងការជឿទុកចិត្តរបស់អតិថិជនមកលើម៉ាកយីហោនេះ។

ជាមួយគ្នានេះដែរ ម៉ូឌែលដែលលក់ដាច់ខ្លាំងនៅក្នុងខែកក្កដា កន្លងទៅនេះរួមមាន៖ Peugeot Django Café Racer 150cc, Django Classic 150cc, & Tweet 125cc ម៉ូឌែលទាំងអស់នេះ ទទួលបានការពេញនិយម និងកោតសរសើរខ្លាំងមែនទែនចំពោះការរចនាដ៏ប្រណិត គុណភាពម៉ាស៊ីនរបស់បារាំងដែលអាចទុកចិត្តបាន និងតម្លៃសមរម្យអាចទទួលយកបាន ស័ក្កិសមជាមួយនឹងគុណភាពម៉ូតូ។

រយៈពេលពេញមួយខែម៉ូតូ Peugeot ទទួលបានការបញ្ជារកក់ទិញជារៀងរាល់ថ្ងៃ ដែលនេះកាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោនេះកាន់តែរីកចម្រើន ហើយបង្ហាញថា ស័ក្កិសមឥតខ្ចោះសម្រាប់អ្នកបើកបរគ្រប់វ័យជាពិសេសអ្នកដែលមានវ័យចន្លោះពី 25 ទៅ 45 ឆ្នាំ ដែលផ្តល់តម្លៃទៅលើភាពទំនើប ផាសុកភាព និងការដំណើរការល្អ។

លើសពីនេះការចេញលក់ម៉ូតូ Peugeot Django Café Racer 150cc នាពេលថ្មីៗនេះក៏បានចាប់ផ្ដើមទាក់ទាញ អ្នកជិះជាមួយនឹងការរចនាបែបស្រគត់ស្រគំតែអង់អាច ដំណើរការរលូន និងភាពស្រស់ស្អាតដែលមិនអាចមើលរំលង។ ហើយម៉ូឌែលនេះ ក៏បានក្លាយជាម៉ូតូ scooter ដែលទទួលបានការចាប់អារម្មណ៍ និងពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជាយ៉ាងឆាប់រហ័ស មិនថានៅតាមដងផ្លូវ ឬ នៅក្នុងបណ្ដាញសង្គម។

ដូច្នេះចង់ដឹងឬអត់ ថាហេតុអ្វីបានជាប្រជាជនខ្មែរយើង ជ្រើសរើសម៉ូតូ Peugeot?
មែនទែនទៅតម្រូវការកើនឡើងសម្រាប់ម៉ូតូ Peugeot ត្រូវបានជំរុញដោយការរួមបញ្ចូលគ្នានៃរចនាប័ទ្ម គ្រឿងបង្គុំ និងសេវាកម្ម រួមទាំងចំណុចសំខាន់ៗខាងក្រោមនេះ៖
• ម៉ាកយីហោបារាំងពិតប្រាកដ៖ កេរ្តិ៍ដំណែលនៃសិល្បៈហត្ថកម្មតាំងពីទសវត្សរ៍ឆ្នាំ 1800 ។
• ការរចនា ឆើតឆាយ និងមិនចេះហួសម័យ ៖ រចនាប័ទ្មអឺរ៉ុបដែលលេចធ្លោ។
• គុណភាពពិសេស៖ វិស្វកម្មទំនើបជាមួយនឹងម៉ាស៊ីនដែលអាចទុកចិត្តបាន។
• តម្លៃស័ក្កិសមទៅនឹងគុណភាពម៉ូតូ អាចទទួលយកបាន ៖
Django Café Racer 150cc តម្លៃត្រឹមតែ 3, xxx ដុល្លារស្តើងតែប៉ុណ្ណោះ។
Django Classic 150cc: 2, xxx ដុល្លាតែប៉ុណ្ណោះ។
Tweet 125cc: 2, xxx ដុល្លាស្តើងតែប៉ុណ្ណោះ។
• សេវាកម្មអតិថិជន៖ ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន ជាមួយការធានារផ្ទាល់ពីក្រុមហ៊ុន គ្រឿងបន្លាស់គ្រប់គ្រាន់ និងការឆ្លើយតបឆាប់រហ័ស។
• ការធានា 2 ឆ្នាំ៖ អតិថិជនជិះដោយទំនុកចិត្ត គ្មានការព្រួយបារម្ភ។
• គ្រឿងបង្គុំ និងគ្រឿងបន្លាស់ ៖ តែងតែបំពេញតម្រូវការ ដើម្បីបង្កើនបទពិសោធន៍របស់អតិថិជន។

ដូច្នេះសម្រាប់អ្នកដែលកំពុងស្វែងរកម៉ូតូ scooter ដែលច្រើនជាងសម្រាប់ការជិះធម្មតា ឬ មួយដែលឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ បេតិកភណ្ឌ និងភាពជឿជាក់ – Peugeot Motocycles គឺស័ក្កិសមបំផុត។ ជាមួយនឹងការរចនាបែបអឺរ៉ុបដ៏ស្រស់ស្អាត គុណភាពគ្មានគូប្រៀប និងសេវាកម្មថែទាំ វាមិនមែនគ្រាន់តែជាយានជំនិះនោះទេ តែវាបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នក៕



- Share This Post:






