ខ្មែរណូត

ស្វែងរក

  • PR

    អញ្ចឹងតើបាន OPPO Reno 10X ខ្លាំងម៉េស ដល់មើលរបៀបផលិតទើបដឹងច្បាស់

    BY Khmernote Media June 1, 2019
    អញ្ចឹងតើបាន OPPO Reno 10X ខ្លាំងម៉េស ដល់មើលរបៀបផលិតទើបដឹងច្បាស់

    រហូតមកដល់ពេលនេះ មានមនុស្សជាច្រើនបានស្គាល់ឈ្មោះ និង ស្គាល់ពីចំណុចខ្លាំងរបស់ទូរស័ព្ទស៊េរីថ្មី OPPO Reno ជាបណ្តើរៗហើយ ជាពិសេសគឺសមត្ថភាពកាម៉េរាក្រោយដែលបានបង្កប់បច្ចេកវិទ្យា 60X របស់ OPPO Reno 10X Hybrid Zoom ដែលបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ និង ប្រកបដោយភាពច្នៃប្រឌិត ប្រៀបបានទៅនឹងអត្ថន័យក្នុងវីដេអូ Teaser របស់ Reno នោះដែរ គ្រាន់តែបានឃើញភ្លាម ឡើងព្រឺសំបុរគីង្គក់តែម្តង ព្រោះវាជាវីដេអូដែលទាក់ទាញខ្លាំង និង ច្នៃប្រឌិតខ្លាំងណាស់ មើលទៅវាត្រូវបានគេផលិតឡើងពីក្រុមមនុស្សដែលមាន Creative គ្មានដែនកំណត់ ដែលផលិតករទូរស័ព្ទទាំងនោះបានជ្រើសរើសនូវសម្ភារៈល្អៗ និង ទំនើបៗមករួមបញ្ជូលគ្នាតែមួយនៅក្នុងតួរខ្លួននៃ ស្មាតហ្វូន OPPO Reno Series នឹងបានសរសេរពាក្យមួយឃ្លាថា “ Get Ready For Reno” ដែលអាចឲ្យពួកយើងយល់បានថាអ្វីៗទាំងអស់នឹងបង្កើតឡើងសម្រាប់បង្ហាញពីភាពច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ។

    តាមរយៈព័ត៌មានកន្លងមកយើងដឹងហើយថា បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom មិនមែនលំៗទេណា វាអាច Zoom ឡើងកប់ពពកតែម្តង! ព្រោះសូម្បីតែវីដេអូ Teaser ក៏បានបង្ហាញផងដែរថាស្មាតហ្វូនម៉ូឌែលថ្មីនេះ បង្កើតឡើងគឺមានភាពរឹងមាំ និង ផ្តល់ជំនឿចិត្តសម្រាប់អ្នកដែលនិយមថតរូបភាពវីដេអូ និង រូបភាពទេសភាពស្រស់ស្អាត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ យោងតាមព័ត៌មានបែកធ្លាយបរទេសកន្លងមកថាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន OPPO នេះអាចមានពីរ ទៅបី ប្រភេទឯណោះ គ្រាន់តែម៉ូឌែលដែលត្រូវបំពាក់បច្ចេកវិទ្យា 60X Digital Zoom នោះមានតែក្នុងម៉ូឌែល OPPO Reno 10X Hybrid Zoom ប៉ុណ្ណោះ! ដូច្នេះយើងមានតែរង់ចាំមើលថាតើវាមកដល់ប្រទេសកម្ពុជានៅថ្ងៃណាឲ្យពិតប្រាកដ និង អាចមានតម្លៃប៉ុន្មាន?

    ប៉ុន្តែតាមការកត់សំគាល់របស់ Admin នាពេលកន្លងមក សង្កេតឃើញថាក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាតែងតែបញ្ចេញផលិតផលថ្មីរបស់ខ្លួន ក្រោយរយៈពេល Warm Up យ៉ាងឆាប់រហ័ស វានឹងបង្ហាញខ្លួនម៉ូឌែលថ្មីរបស់ខ្លួននៅលើទីផ្សារហើយ! គ្រាន់តែយើងខ្ញុំមិនទាន់ដឹងថាវានឹងត្រូវមកដល់ទីផ្សារកម្ពុជាប៉ុន្មានប្រភេទនោះទេ! ពិតជាចង់ឃើញខ្លាំងណាស់ OPPO Reno 10X Hybrid Zoom អើយ! ចង់បានមូយដែរ គ្រាន់ Zoom មើលភពផ្សេងៗដែលមិនអាចមើលឃើញនឹងភ្នែកបាន ជាពិសេស Zoom មើលមនុស្សដែលយើងលួចស្រលាញ់ មិនហ៊ានសារភាព ហេហេហេហេ (និយាយលេងទេបងប្អូន)!៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay