ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ដ្រីទី ១ ដែលទទួលបានពានរង្វាន់ «Smile Asia Philanthropic Visionary Award» ពី “អង្គការ SMILE ASIA” ជាបុគ្គលឆ្នើមដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសុខាភិបាល

    BY soknita August 15, 2025
    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ដ្រីទី ១ ដែលទទួលបានពានរង្វាន់ «Smile Asia Philanthropic Visionary Award» ពី “អង្គការ SMILE ASIA” ជាបុគ្គលឆ្នើមដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសុខាភិបាល

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ ក្នុងគណនីផ្លូវការរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឱ្យដឹងថា លោកជំទាវ បានទទួលបានពានរង្វាន់ «Smile Asia Philanthropic Visionary Award» ពី “អង្គការ SMILE ASIA” ដែលពានរង្វាន់នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រគល់ជូនបុគ្គលឆ្នើមដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសុខាភិបាល ពិសេសសុខភាពសាធារណៈ ការថែទាំសុខុមាលភាពប្រជាជន និងកុមារ។

    តាមរយការបង្ហោះរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឱ្យដឹបន្ថែមថា៖ «នាងខ្ញុំពិតជាមានក្តីសោមនស្សរីករាយចំពោះការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់រូបនាងខ្ញុំ ក្នុងការទទួលបានពានរង្វាន់ «Smile Asia Philanthropic Visionary Award» ពី “អង្គការ SMILE ASIA” ដែលប្រគល់ជូនរូបនាងខ្ញុំ ដោយលោកជំទាវ Gan Siow Huang, Minister of State ទទួលបន្ទុកកិច្ចការបរទេស និងកិច្ចការពាណិជ្ជកម្មនិងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” នាល្ងាចថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ »។

    ចំពោះពានរង្វាន់មួយនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រគល់ជូនបុគ្គលឆ្នើម ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសុខាភិបាល  ជាពិសេសសុខភាពសាធារណៈ ការថែទាំសុខុមាលភាពប្រជាជន និងកុមារ។ ការទទួលបានរង្វាន់មួយនេះ លោកជំទាវ ពេជ ចន្ទមុន្នី បានបង្ហាញអាម្មរណ៍ថា៖ «គឺជាការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់រូបនាងខ្ញុំ និងសហការីទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងសកម្មកន្លងមកនេះ»។
    លើសពីនេះ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ដែលតែងតែជឿជាក់ និងគាំទ្រដល់រូបនាងខ្ញុំ ក្នុងការបំពេញបេសកកម្មមនុស្សធម៌ សាបព្រោះមេត្តាធម៌ ការលើកកម្ពស់សុខុមាលភាពប្រជាជន និងការជួយសង្គ្រោះកុមារកម្ពុជាក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ ព្រមទាំងអរគុណដល់បងបងវីរកងទ័ពទាំងអស់ដែលបាននិងកំពុងប្រឈមជាមួយនឹងសត្រូវឈ្លានពាន និងសូមអរគុណដល់កងទ័ពជួរក្រោយមានកងទ័ពអាវសជាដើមដែលកំពុងជួយក្នុងស្មារតី «ខ្មែរតែមួយ» ៕

    ប្រភព៖ Chanmony Pich

    Share This Post: