លេចធ្លាយស្រោម iPhone 11 ប្រៀបធៀបជាមួយនឹង iPhone ផ្សេងៗ
- June 3, 2019
កាលពីពេលថ្មីៗនេះ លេចធ្លាយរូបរាងស្រោមទូរស័ព្ទរបស់ iPhone 11 ចេញពីប្រទេសចិន ដែលមានរហូតដល់ទៅ៣ប្រភេទផ្សេងគ្នាឯណោះ។ iPhone ជំនាន់ថ្មីនៅក្នុងឆ្នាំនេះ អាចនឹងមាន iPhone 11, iPhone 11 Max និង iPhone 11R ហើយស្មាតហ្វូនទាំង៣នេះអាចនឹងមានបំពាក់កាមេរ៉ាក្រោយចំនួន៣គ្រាប់ នេះបើយោងតាមប្រភពព័ត៌មានបែកធ្លាយជាច្រើននៅបរទេស។
ខាងក្រោមនេះគឺជាការប្រៀបធៀបស្រោមរបស់ iPhone 11 ជាមួយនឹង iPhone XS Max និង iPhone XR។ ប្រសិនបើរូបរាងរបស់ iPhone 11 ពិតជាដូចនឹងព័ត៌មានលេចធ្លាយមែន នោះស្មាតហ្វូនទាំង៣របស់ Apple នឹងបំពាក់កាមេរ៉ាខាងក្រោយ៣គ្រាប់ទាំងអស់។ ហើយក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់មុខងារកាមេរ៉ាថ្មីនៅលើ iPhone 11 និង 11 Max គឺមុខងារ Super Wide Angle ដែលមានទំហំ 12MP ស្រដៀងគ្នាទៅនឹង Galaxy S10 របស់ Samsung ដែរ។
ហើយតាមរយៈស្រោម iPhone ថ្មីនេះបង្ហាញថា ទាំង iPhone 11, 11 Max និង 11R មានប៊ូតុងបិទ silent និងប៊ូតុងបន្ថយ-តម្លើងសម្លេង ខិតចុះមកក្រោមជាងម៉ូដែលមុនៗ។ តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ ចំពោះរូបរាងស្រោម iPhone 11 ជំនាន់ថ្មីនេះ?

អត្ថបទ៖ ឌី
ប្រភព៖ 9t05mac
- Share This Post:











