ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការបរទេស ជម្រាបជូន បណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា អំពីការវិវត្តនៃសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ

    BY soknita August 15, 2025
    ក្រសួងការបរទេស ជម្រាបជូន បណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា អំពីការវិវត្តនៃសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការបរទេស ជម្រាបជូន បណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា អំពីការវិវត្តនៃសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ។

    លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាចំនួន ២៨ និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំនួន១១ ដើម្បីពន្យល់អំពីការវិវត្តនៃសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ នារសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ៕  រូបថត៖ សិរី ឧត្តម / AKP

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: