ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងយុត្តិធម៌ ជូនដំណឹង នាយកដ្ឋានកិច្ចការថ្កោលទោស នឹងផ្លាស់ប្តូរទីតាំងពីសណ្ឋាគារកាំបូឌីយ៉ាណា ទៅទីស្តីការក្រសួងយុត្តិធម៌ វិញ ចាប់ពីថ្ងៃទី ២៥ ខែសីហានេះ តទៅ

    BY soknita August 19, 2025
    ក្រសួងយុត្តិធម៌ ជូនដំណឹង នាយកដ្ឋានកិច្ចការថ្កោលទោស នឹងផ្លាស់ប្តូរទីតាំងពីសណ្ឋាគារកាំបូឌីយ៉ាណា ទៅទីស្តីការក្រសួងយុត្តិធម៌ វិញ ចាប់ពីថ្ងៃទី ២៥ ខែសីហានេះ តទៅ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះ ឯកសារមន្ត្រីសាធារណៈ បានឱ្យដឹងថា នាយកដ្ឋានកិច្ចការថ្កោលទោស នឹងផ្លាស់ប្តូរទីតាំងពីសណ្ឋាគារកាំបូឌីយ៉ាណា ទៅទីស្តីការក្រសួងយុត្តិធម៌ វិញ ចាប់ពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ តទៅ។ ការផ្លាស់ប្តូរទីតាំងរបស់នាយកដ្ឋានកិច្ចការថ្កោលទោស នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌក្រសួងយុត្តិធម៌។

    ក្នុងសេចក្ដីជូនដំណឹងបានឱ្យដឹងា ក្រសួងយុត្តិធម៌ នាយកដ្ឋានកិច្ចការថ្កោលទោស នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌក្រសួងយុត្តិធម៌ នឹងផ្លាស់ប្តូរ ទីតាំងពីសណ្ឋាគារកាំបូឌីយ៉ាណា ទៅទីស្តីការក្រសួងយុត្តិធម៌ វិញ ដែលមានអាសយដ្ឋាន ស្ថិតនៅបណ្តោយ មហាវិថីសម្តេចសុធារស ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខព្រះបរមរាជវាំង) ចាប់ពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ តទៅ។

    សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ គ្រប់ក្រសួង ស្ថាប័ន សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជនទាំងអស់ មេត្តាជ្រាបជា ព័ត៌មាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ ០១២ ៥៨៣ ៦១៣ / ០៩២ ៨៤៨ ៦៩៦ / ០១៧ ៥២៣ ៦៧៨៕

    ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

    Share This Post: