ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម វ៉ាង វិនពិន ប្រកាសគាំទ្រការអនុវត្តកុងសុងស៊ីស ក្រោយសម្រេចក្នុងកិច្ចប្រជុំកំពូលនានា រវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ ដែលធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព សម្រាប់កិច្ចព្រមព្រៀងបទឈប់បា-ញ់

    BY soknita August 21, 2025
    ឯកឧត្តម វ៉ាង វិនពិន ប្រកាសគាំទ្រការអនុវត្តកុងសុងស៊ីស ក្រោយសម្រេចក្នុងកិច្ចប្រជុំកំពូលនានា រវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ  ដែលធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព សម្រាប់កិច្ចព្រមព្រៀងបទឈប់បា-ញ់

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម វ៉ាង វិនពិន ប្រកាសគាំទ្រការអនុវត្តកុងសុងស៊ីស ក្រោយសម្រេចក្នុងកិច្ចប្រជុំកំពូលនានា រវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ ដែលធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់។

    ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រយ៉ាងមុតមាំចំពោះការអនុវត្តកុងសុងស៊ីស ដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូលនៅទឺក្រុង Putrajaya រវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ កិច្ចប្រជុំពិសេស GBC និងកិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅទីក្រុង Anning ប្រទេសចិន ដែលធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងស្ដារស្ថានការណ៍ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃឱ្យប្រក្រតីឡើងវិញ និងទំនាក់ទំនងទ្វេភាគីឱ្យប្រក្រតីឡើងវិញឱ្យបានឆាប់រហ័ស។ នេះបើយោងតាមការផ្សាយក្នុងបណ្តាញសង្គមការងារផ្លូវការ ឯកឧត្តម វ៉ាង វិនពិន នារសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ នេះ

    ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបន្តថា ប្រទេសចិននឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ និងសន្តិភាពនិងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: