PR

តម្លៃពិសេសណាស់! RMA Cambodia ប្រកាសតម្លៃពិសេសថ្មីសម្រាប់រថយន្តនាំចូលពីអាមេរិក ក្រោយពីការប្រែប្រួលពន្ធ 0%

BY
Naren
August 22, 2025

(ភ្នំពេញ ២២ សីហា)៖ ក្រុមហ៊ុន RMA Cambodia បានប្រកាសជាផ្លូវការនូវតម្លៃពិសេសថ្មីសម្រាប់រថយន្តនាំចូលពីអាមេរិក នៅក្នុងសន្និសីទសារព័ត៌មានមួយដែលមានការចូលរួមដោយភ្ញៀវកិត្តិយសពីលោក ងន សាំង ដែលជាអគ្គនាយកក្រុមហ៊ុន RMA Cambodia និង លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia)។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីតំណាង ស្ថានទូតអាមេរិក និង សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham) ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

តម្លៃពិសេសថ្មីផ្តាច់មុខសម្រាប់រថយន្តផលិតនៅសហរដ្ឋអាមេរិក ក្រុមហ៊ុន RMA Cambodia បានប្រកាសអំពី តម្លៃពិសេស សម្រាប់រថយន្តម៉ាកល្បីៗដែលនាំចូលរថយន្តពីសហរដ្ឋអាមេរិក ក្រោយរាជរដ្ឋាភិបាលកម្ពុជាទំលាក់ពន្ធនាំចូលនៅត្រឹមសូន្យភាគរយ ដោយតម្លៃពិសេសនោះមាន រថយន្ត JEEP WRANGLER RUBICON តម្លៃដើម $104,900 ចុះមកនៅត្រឹម $97,900, រថយន្ត RAM 1500 REBEL តម្លៃដើម $107,900 មកនៅត្រឹម $99,900 ចំណែក FORD RAPTOR F150 តម្លៃពិសេសថ្មី នៅត្រឹមតែ $149,000។

តម្លៃថ្មីទាំងនេះ បង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុន RMA CAMBODIA ក្នុងការផ្ដល់ឱកាសដល់អតិថិជនកម្ពុជា ឱ្យបានកាន់តែងាយស្រួលក្នុងការទទួលបានរថយន្តគុណភាពខ្ពស់ ពីម៉ាកល្បីៗក្នុងពិភពលោក។

RMA គឺជាក្រុមហ៊ុនដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក គ្រប់គ្រងដោយជនជាតិអាមេរិក និងចុះបញ្ជីជាផ្លូវការនៅក្នុងទីក្រុងហុងកុងសម្រាប់ប្រតិបត្តិការ នៅទូទាំងអាស៊ី។ ដោយ RMA CAMBODIA បានវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ព្រមទាំងមានអាជីវកម្មស្ទើរគ្រប់វិស័យ រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយក្នុងឃ្លាំងសេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។ ក្រុមហ៊ុនមានបុគ្គលិកសរុបជាង៤,០០០ នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣ នាក់៕

Share This Post: