ការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិថ្ងៃទី ១ នៅខេត្តកំពង់ឆ្នាំង មានបេក្ខជនអវត្តមាន ៦៧ នាក់
(ខេត្តកំពង់ឆ្នាំង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិថ្ងៃទី ១ នៅខេត្តកំពង់ឆ្នាំង មានបេក្ខជនអវត្តមាន ៦៧ នាក់។

នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នេះ ជា ថ្ងៃទី១ នៃកាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ ។នៅព្រឹកថ្ងៃទី១នេះ នៅខេត្តកំពង់ឆ្នាំង មានបេក្ខជន ចំនួន៦៧នាក់ បានអវត្តមាន ។
លោក ស៊ឺម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១នេះ មានបេក្ខជន ចំនួន ៦៧នាក់ ស្រី៣១នាក់ បានអវត្តមានមិនមកប្រឡង ដែលគាគច្រើនជា បេក្ខជនស្វ័យរិន ។ ក្រៅពីនេះមិនមានបញ្ហាអ្វីឡើយ។
លោក ប្រធានមន្ទីរ បានឲ្យដឹង ការប្រឡងស ញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និ ងបំពេញវិជ្ជា ឆ្នាំសិក្សា២០២៤ ២០២៥នេះ នៅ ក្នុងខេត្តកំពង់ឆ្នាំង មានមណ្ឌលប្រឡង ចំនួន៨ មណ្ឌលស្មើនឹង១៩៥បន្ទប់ បេក្ខជនដែលបានដាក់ពាក្យ មានចំនួន ៤ ៨៤៣នាក់ ក្នុងនោះស្រីចំនួន ២ ៨១៦ នាក់៕



ប្រភព៖ ក្រសួងព័ត៌មាន