ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំណត់ផែនការកម្ពស់អគារនៅជុំវិញតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងកំណត់តំបន់ក្នុងការអភិវឌ្ឍជុំវិញទីតាំងដែលជាទីតាំងប្រវត្តិសាស្រ្ត និងមានសារៈសំខាន់ក្នុងរាជធានីភ្នំពេញដូចជា ព្រះបរមរាជវាំង វិមានឯករាជ្យ វិមានឈ្នះ ឈ្នះ រមណីយដ្ឋានវត្តភ្នំ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងស្ថាប័នរដ្ឋសំខាន់ៗមាន រដ្ឋសភា និងព្រឹទ្ធសភាជាដើម។

កិច្ចប្រជុំនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ នេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងព្រះបរមរាជវាំង ទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានអង្គរក្ស និងគណៈវិស្វករកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន