PR

ក្រុមហ៊ុន អឺបេនលែន បើកសម្ពោធវីឡាគំរូម៉ូតថ្មី ស្ថិតនៅក្បែរមាត់ទឹកស្ទឹងព្រែកត្នោត ដើម្បីនាំយកការរស់នៅផ្សារភ្ជាប់នឹងធម្មជាតិនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ

BY
Naren
September 1, 2025

ភ្នំពេញ – ថ្ងៃទី 31 សីហា 2025 – ក្រុមហ៊ុន អឺបេនលែន បានបើកពិធីកាត់ខ្សែបូ និងបើកឱ្យចូលទស្ស នាវីឡាគំរូថ្មីរបស់វីឡាម៉ូតថ្មី មិនធ្លាប់មានលើទីផ្សារចំនួន 2 ប្រភេទ គឺវីឡាភ្លោះ Vista និងវីឡាខ្លឹម Vista ដែលជាវីឡាទោលថ្មីរបស់បុរីចន្ទគីរី 2។ ព្រឹត្តិការណ៍នេះជាជំហានថ្មីមួយទៀតដ៏សំខាន់ក្នុងកិច្ច ខឹងខំរបស់ក្រុមហ៊ុន អឺបេនលែន ក្នុងការផ្តល់ជូនអតិថិជននូវផ្ទះដែលមានរចនាស្រស់ស្អាត ប្រកបដោយភាពច្នៃប្រឌិត និងមានគុណភាពខ្ពស់សម្រាប់គ្រួសារកម្ពុជា។

ការបើកបង្ហាញផ្ទះគំរូពិតសម្រាប់វីឡាម៉ូតថ្មីនេះ ក៏មានការចូលរួមដោយលោកអគ្គនាយកប្រតិបត្តនៃ ក្រុមហ៊ុន អឺបេនលែន លោក កាំង ហុក និងលោក កាំង ឡេង ប្រធាននៃ ISI GROUP ម្ចាស់ផ្ទះបុរីចន្ទ គីរី ភ្ញៀវកិត្តិយស និងក្រុមការងារជាន់ខ្ពស់ជាច្រើន។

វីឡាគំរូថ្មីទាំង 2 ប្រភេទនេះបានត្រៀមរួចរាល់ក្នុងការស្វាគមន៍អតិថិជន និងភ្ញៀវកិត្តិយសទាំងអស់មក ទស្សនា ដើម្បីស្វែងយល់បន្ថែមនូវការរចនាកាន់តែផ្ចិតផ្ចង់ កាន់តែសម្រិតសម្រាងរបស់ក្រុមការងារ ស្ថាបត្យករខ្មែរដ៏មានស្នាដៃ។

សូមបញ្ជាក់ផងដែរថាវីឡាម៉ូតថ្មី Vista ទាំង 2 ប្រភេទនេះមានលក្ខណៈស្ថាបត្យកម្មដ៏ពិសេស ដោយផ្ទៃ ក្នុងរចនាបែបថ្មី មានភាពធំទូលាយផ្តល់ពន្លឺ និងខ្យល់ធម្មជាតិ ជាមួយប្លង់រចនាបែបបើកចំហនៃផ្ទះបាយ ទាន់សម័យ ធ្វើឱ្យគេហដ្ឋានមានភាពស្រស់ស្អាត និងភាពបត់បែនល្អសម្រាប់បំពេញតម្រូវការគ្រួសារ ជំនាន់ថ្មី។

លោក កាំង ហុក បានមានប្រសាសន៍នៅក្នុងឱកាសដ៏ពិសេសនេះផងដែរ “ការបង្ហាញវីឡាម៉ូតថ្មីនៅថ្ងៃ នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះការរចនាប្រកបដោយការគិតគូរយ៉ាងយកចិត្តទុកដាក់លើ តម្រូវការរបស់អ្នករស់នៅក្នុងគេហដ្ឋានប្រកបដោយគុណភាព។ យើងមានមោទនភាពក្នុងការផ្តល់ជូន គ្រួសារលោកអ្នកទាំងផាសុកភាព និងតម្លៃសមរម្យបំផុតនៅក្នុងទីតាំងដែលមានសក្តានុពលធំមួយនៃ រាជធានីភ្នំពេញ ។

ចំណុចលេចធ្លោរនៃវីឡាម៉ូតថ្មីនេះ គឺតម្លៃដ៏ល្អបំផុតចាប់ពី 20 មឺនដុល្លារប៉ុណ្ណោះដែលកម្ររកបានក្នុង ទីផ្សារអចលនទ្រព្យនៅក្នុងក្រុងភ្នំពេញបច្ចុប្បន្ននេះ។ តម្លៃនេះធ្វើឱ្យគ្រួសារដែលកំពុងស្វែងរក គេហដ្ឋានថ្មីអាចទទួលបានវីឡាទោលមានរចនាប្រកបគុណភាពខ្ពស់ និងផ្តល់អារម្មណ៍បែប Resort ហ៊ុមព័ទ្ធដោយធម្មជាតិស្រស់បំព្រង។

ក្រៅពីការរចនាគេហដ្ឋាន និងប្លង់មេបុរីទាំងមូល ក្រុមហ៊ុន អឺបេនលែន ដែលជាម្ចាស់គម្រោងរបស់បុរីចន្ទ គីរី ក៏បានយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម័ន្ធសាធារណៈជុំវិញបុរី ដោយបាន ចំណាយទឹកប្រាក់រហូតដល់ 1.2 លានដុល្លារ ក្នុងគម្រោងកែលម្អបរិស្ថានមាត់ទឹកតាមដងស្ទឹងព្រែក ត្នោត រួមមានការសាងសង់ផ្លូវប៉េតុងសងខាងព្រែក ផ្លូវថ្មើរជើង សួនធម្មជាតិ និងសណ្តាប់ធ្នាប់ទីធ្លាសា ធារណៈ ឱ្យកាន់តែមានផាសុកភាពសម្រាប់អ្នករស់នៅទាំងក្នុងបុរី និងសហគមន៍ជុំវិញតំបន់ ដើម្បីមក លម្លែកម្សាន្តដោយក្តីរីករាយ។

បុរីចន្ទគីរី អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន បានរចនាឡើងដើម្បីបញ្ចូលការរស់នៅផ្សារភ្ជាប់នឹងធម្ម ជាតិ ផ្តល់ភាពងាយស្រួល និងភាពស្ងប់ស្ងាត់ក្នុងធម្មជាតិ ជាមួយបរិយាកាសដងស្ទឹងធម្មជាតិ រុក្ខជាតិ បៃតង និងការដំណើរការទៅកាន់ឆាប់រហ័ស ដោយទីតាំងបុរីស្ថិតនៅត្រឹមតែ 15 នាទីពីអាកាសយាន ដ្ឋានអន្តរជាតិតេជោ ត្រឹមតែ 10 នាទីពីផ្សារទំនើប អី អន ម៉ល មានជ័យ និងការអភិវឌ្ឍសំខាន់ៗដែល ផ្តល់ការស់នៅកាន់តែប្រសើរ។

Share This Post: