iOS 13 បង្ហាញជាផ្លូវការហើយ ដាក់មកសុទ្ធតែមុខងារប្លែកៗ និងសំខាន់ៗតែម្តង
- June 4, 2019
កាលពីប៉ុន្មានម៉ោងមុននេះ Apple បានប្រកាសចេញនូវប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ ទី១៣ របស់ខ្លួនជាមួយនឹងមុខងារជាច្រើន ដែលវានឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែកញ្ញា ខាងមុខនេះ។ ខាងក្រោមនេះជាមុខងារសំខាន់ៗធំមួយចំនួនដែលត្រូវបានអភិវឌ្ឍន៍ ហើយវានឹងធ្វើឱ្យ iOS ជំនាន់ ទី១៣ នេះទទួលបានការចាប់អារម្មណ៍ពីអ្នកស្នេហាឧបករណ៍ Apple ៖

– Dark Mode ៖ ជាការពិតណាស់សព្វថ្ងៃនេះ Dark Mode គឺពិតជាពេញនិយមមែនទែន ព្រោះវាជួយបានច្រើនក្នុងការសន្សំសំចៃថាមពលថ្ម ក៏ដូចជាការពារភ្នែក កុំឱ្យត្រូវពន្លឺចេញពីទូរស័ព្ទជះចូលមកក្នុងភ្នែកខ្លាំងពេក។ មុខងារនេះស្មាតហ្វូនមួយចំនួនធំធ្លាប់មានប្រើប្រាស់រាងយូរគួរសមហើយដែរ តែសម្រាប់ Apple នេះជា Version ដំបូងហើយ។
– Swipe Keyboard ៖ មុខងារនេះជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការវាយ Keyboard ដោយប្រើដៃតែមួយចំហៀងបានយ៉ាងងាយស្រួល ដោយគ្រាន់តែយកដៃគូរវាសនៅលើ Keyboard ពីមួយអក្សរទៅមួយដើម្បីឱ្យចេញជាពាក្យជាការស្រេច។ ជាមួយនឹងមុខងារនេះផងដែរវាដូចជារៀងហួសសម័យហើយជាមួយនឹងស្មាតហ្វូន Android។
– Photos ៖ សម្រាប់មុខងាររូបភាពនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13 វាក៏មានការអភិវឌ្ឍន៍ឱ្យល្អប្រសើរជាងមុនផងដែរ។ វាបានធ្វើឱ្យល្អជាងមុនបន្តិច ដោយអ្នកប្រើប្រាស់អាចអូសមើលរូបភាពទាំងនោះទៅតាមកាលវេលា ដែលរូបភាពទាំងនោះបានថតដូចជា៖ ថ្ងៃ ខែ និងឆ្នាំ ក៏ដូចជាវានៅក្នុងកម្មវិធី ខួបកំណើត ឬដំណើរកម្សាន្ត ពោលគឺវារៀបចំឱ្យល្អជាងមុន។ លើសពីនេះវាក៏មានបន្ថែម Preset កែព៌ណយ៉ាងច្រើនសម្បូរបែបទៀតផង ដែលអាចអោយយើងកែរូបភាពដែលបានថតរួចអោយកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។
– Camera ៖ មុខងារ «កាមេរ៉ា» វាបានបន្ថែមនូវជម្រើស Portrait Lighting ដែលអាចឱ្យការថតរូបរបស់លោកអ្នកកាន់តែប្រសើរ ដោយអាចធ្វើឱ្យរូបភាពមានភាពរលោងត្រជាក់ភ្នែកជាងមុន។
យ៉ាងណាមិញយើងឃើញថា ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ ទី១៣ នេះមានការកែប្រែច្រើនគួរសម ហើយមិនត្រឹមតែមុខងារធំៗខាងលើនោះទេដែលត្រូវបានកែប្រែសូម្បីតែការ Update របស់ iOS ត្រូវបានកាត់បន្ថយទំហំរហូតដល់ ៦០% ហើយរាល់ App នីមួយៗក៏ត្រូវបានកាត់បន្ថយទំហំ ៥០% ផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេមុខងារជាច្រើនដូចជា៖ Memoji, ETA, Reminders,… មុខងារសុវត្ថិភាពផ្សេងៗ សុទ្ធតែត្រូវបានធ្វើឱ្យកាន់តែប្រសើរ៕








- Share This Post:






