ក្រុមហ៊ុន អ៊ីដតខូ ផ្តួចផ្តើមកម្មវិធីឆ្ពោះទៅរកពិភពពណ៌បៃតងនៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា បានផ្តួចផ្តើមគំនិតក្រោមកម្មវិធី ឆ្ពោះទៅរកពិភពពណ៌បៃតង ដែលជាកម្មវិធីសង្គមរបស់ខ្លួននៅកម្ពុជា ធ្វើឡើងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។
គោលដៅសំខាន់របស់កម្មវិធីនេះ គឺការដាំកូនឈើចំនួន ៥០០ដើម ដោយមានការចូលរួមដ៏សកម្មពីសហគមន៍ និងជួយបង្កើនដល់ការយល់ដឹងឱ្យកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការដាំដើមឈើឡើងវិញ ស្របពេលជាមួយគ្នានេះផងដែរ គឺដើម្បីបង្កើតឱ្យមានបរិយាកាសល្អក្នុងសហគមន៍ និងបង្កើនទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានឱ្យកាន់តែប្រសើរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានចែកជូនសម្ភារៈប្រើប្រាស់ចាំបាច់ខ្លះៗដល់ក្រុមគ្រួសារចំនួន ៥០ គ្រួសារដែលរស់នៅក្នុងសហគមន៍ថែមទៀតផង។
កម្មវិធី ឆ្ពោះទៅរកពិភពពណ៌បៃតង គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏សំខាន់នៃនិរន្តភាពរបស់ក្រុមហ៊ុន អ៊ីដតខូ ដែលបែងចែកជាពីរមូលដ្នានគឺ ការពង្រឹងសហគមន៍ និងទំនួលខុសត្រូវផ្នែកបរិស្ថាន។ ទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងគោលដៅអភិវឌ្ឍរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០៣០ (SDGs) និងមូលដ្នានទាំងពីរនេះ ត្រូវបានអនុវត្តយ៉ាងជោគជ័យនៅក្នុងកម្មវិធីបរិស្ថានដទៃទៀតនៅប្រទេស បង់ក្លាដេស និងម៉ាឡេស៊ី ដែលឥឡូវនេះដល់វេនប្រទេសកម្ពុជាហើយ។
ក្រុមហ៊ុន អ៊ីដតខូ បានជឿជាក់ថា នាថ្ងៃអនាគតនឹងមាននិរន្តរភាពដែលគ្របដណ្តប់ទៅដោយបរិស្ថាន ដែលធ្វើឱ្យមានសុខភាពល្អ ក៏ដូចជាមានធនធានប្រកបទៅដោយសក្តានុពលនៅក្នុងសហគមន៍។ ការដាំដើមឈើនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងដ៏មានអត្ថន័យដើម្បីបង្កើនគុណភាពនៃបរិស្ថាន ក៏ដូចជាការរស់នៅរបស់ប្រជាជនក្នុងសហគមន៍នៅក្នុងខេត្តកំពង់ស្ពឺផងដែរ។
លោក Phillip Wong នាយកប្រចាំតំបន់ផ្នែកពង្រីកទីផ្សារនៃក្រុមហ៊ុន អ៊ីដតខូ គ្រុប បានថ្លែងថា “ថ្ងៃនេះ ខ្ញុំពិតជាមានអារម្មណ៍រំភើបមែនទែន ដែលបានចូលរួមជាមួយនឹងសហការីទាំងអស់របស់យើងក្នុងកម្មវិធី ឆ្ពោះទៅរកពិភពពណ៌បៃតងរបស់យើង ដោយយើងបានយកកូនឈើល្អៗចំនួន ៥០០ដើម មកដាំនៅកោះដូនទី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើង និងសហការដោយប្រធានសហគមន៍ និងអ្នកភូមិដែលរស់នៅក្នុងតំបន់ ដោយគោលបំណងនៃកម្មវិធីនេះ គឺជាការចូលរួមចំណែកក្នុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដែលបាននឹងកំពុងព្យាយាមការពារបរិស្ថាន ដើម្បីទប់ស្កាត់ភាពធន់ចំពោះគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ក៏ដូចជារួមគ្នាក្នុងការបង្កើតបរិស្ថានមួយដ៏ស្រស់ស្អាត និងភ្លឺថ្លាសម្រាប់កូនចៅជំនាន់ក្រោយៗទៀត»។
ក្នុងកម្មវិធី ក៏មានការថ្លែងសុន្ទរកថាពីលោក Phillip Wong និងលោកអភិបាលស្រុកឳរ៉ាល់ បន្ទាប់មកក៏មានកម្មវិធីដាំកូនឈើ ដែលចូលរួមដោយបុគ្គលិករបស់ក្រុមហ៊ុន អ៊ីដតខូ ដៃគូពាណិជ្ជកម្ម និស្សិតពីវិទ្យាស្ថានអភិវឌ្ឍន៍និស្សិត និងប្រជាជននៅក្នុងសហគមន៍។
ក្នុងការស្ថាបនា និងបង្កើតទំនាក់ទំនង ការតភ្ជាប់ប្រកបដោយនិរន្តរភាពសម្រាប់ពេលអនាគតក្រុមហ៊ុន អ៊ីដតខូ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្ម និងដំណោះស្រាយផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍លំដាប់ថ្នាក់ពិភពលោក ស្របតាមសហគមន៍ និងបរិស្ថានដ៏ទូលំទូលាយ។

អំពីក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា)
ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ជាក្រុមហ៊ុនឯករាជ្យមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣។ បច្ចុប្បន្ន ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) កំពុងពង្រីកប្រតិបត្តិការរបស់ខ្លួន ហើយរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះ គ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់ លើបង្គោលអង់តែនជាង ៣៦០០ បង្គោល នៅទូទាំងប្រទេសកម្ពុជា៕
អំពីក្រុមហ៊ុន edotco Group
ក្រុមហ៊ុន edotco Group បានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួមផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុន edotco Group ផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទ រួមមាន៖ ការជួលបង្គោលអង់តែន ការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទ។
ក្រុមហ៊ុន អ៊ីដតខូ ដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជាង ២៩ ៥០០ ប្រចាំទីផ្សារចម្បងៗ ក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស កម្ពុជា ស្រីលង្កា និងប៉ាគីស្ថាន ដោយក្នុងនោះបង្គោលអង់តែនជាង ១៨ ០០០ ដំណើរការផ្ទាល់ដោយក្រុមហ៊ុន អ៊ីដតខូ និងជាង ១១ ៥០០ ផ្សេងទៀត ក្រុមហ៊ុន ផ្តល់សេវាគ្រប់គ្រងបង្គោលអង់តែន។ ក្រុមហ៊ុន អ៊ីដតខូ ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគាំទ្រដោយសេវា echo ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយ ដូចជា ការប្រើប្រាស់អាគុយ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។
ថ្មីៗនេះ ក្រុមហ៊ុន edotco Group ទទួលបានពានរង្វាន់ ក្រុមហ៊ុនទូរគមនាគមន៍ អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៧ ពីស្ថាប័ន Frost & Sullivan (the Frost & Sullivan 2017 Southeast Asia Telecoms Tower Company)។ ការទទួលបានរង្វាន់នេះ ជាសក្ខីភាពបញ្ជាក់ពីភាពលូតលាស់របស់ក្រុមហ៊ុន edotco Group ក្នុងតំបន់អាស៊ីអាគ្នេយ៍។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
អ៊ីដតខូ (ខេមបូឌា) ខូអិលធីឌី
អគារ Keystone Building #146, Unit 3AB មហាវិថីព្រះនរោត្តម
សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ទូរស័ព្ទ: +855 10 209 999