ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អង្គការស្នាមញញឹមកម្ពុជា នឹងរៀបចំបេសកកម្មវះកា-ត់ ដោយឥតគិតថ្លៃ នៅខេត្តបាត់ដំបង

    BY Naren September 8, 2025
    អង្គការស្នាមញញឹមកម្ពុជា នឹងរៀបចំបេសកកម្មវះកា-ត់ ដោយឥតគិតថ្លៃ នៅខេត្តបាត់ដំបង

    ខេត្តបាត់ដំបង – អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) សហការជាមួយនឹងមន្ទីរសុខាភិបាលខេត្តបាត់ដំបង នឹងរៀបចំ បេសកកម្មវះកាត់ ដោយឥតគិតថ្លៃ សម្រាប់កុមារ និងមនុស្សពេញវ័យ ដែលមានបញ្ហា អ្នកជំងឺមាត់ឆែប ក្រអូមឆែប រលាក និង ពិការភាពមុខមាត់ផ្សេងៗ។

    ការវះកាត់នឹងប្រព្រឹត្តទៅនៅ មន្ទីរពេទ្យខេត្តបាត់ដំបង ចាប់ពីថ្ងៃទី 14 ដល់ 17 ខែកញ្ញា ឆ្នាំ2025។

    ការពិនិត្យអ្នកជំងឺ នឹងធ្វើឡើងនៅថ្ងៃទី 14 ខែកញ្ញា ឆ្នាំ2025។

    គោលបំណងនៃបេសកកម្មនេះ ធ្វើឡើងដើម្បីផ្ដល់ការវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺដែលគាត់មានបញ្ហាឆែបមាត់ ឆែបក្រអូម រលាកនិងពិការភាពមុខមាត់ផ្សេងៗ។ដោយមានការចូលរួមពីក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយកជាតិ និងអន្តរជាតិ ដែលមានបទពិសោធន៍ ដើម្បីផ្តល់នូវការវះកាត់ សេចក្ដីសង្ឃឹម និងស្នាមញញឹមថ្មីសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ។

    អង្គការស្នាមញញឹមកម្ពុជា បានការផ្លាស់ប្តូរជីវិតនិងស្នាមញញឹមកុមារជាច្រើននៅទូទាំងប្រទេសកម្ពុជា តាមរយៈការវះកាត់ឥតគិតថ្លៃ និង ការចូលរួមជាមួយសហគមន៍។ ជាមួយនឹងការគាំទ្រពីដៃគូ និងអ្នកឧបត្ថម្ភ អង្គការបានជួយផ្ដល់ស្នាមញញឹមដល់អ្នកជំងឺរាប់ពាន់នាក់ និងបន្តពង្រីកសកម្មភាពរបស់ខ្លួនទៅតំបន់ជនបទ។

    សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះជាអ្នកជំងឺ សូមទំនាក់ទំនង៖
    Telegram: 012 655 786
    ទូរស័ព្ទ: 023 211 405, 012 655 786, 096 846 6991

    អាសយដ្ឋាន Smile Center:
    ជាន់ទី៣ អាគារវះកាត់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
    ឬនៅមជ្ឈមណ្ឌលស្នាមញញឹម នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មហាវិថីកងយោធពលខេមរៈភូមិន្ទ។

    Share This Post: