ខ្មែរណូត

ស្វែងរក

  • PR

    លេចធ្លាយលក្ខណះសម្បត្តិរបស់ Huawei Mate 30 Lite ដែលនឹងដើរដោយប្រព័ន្ធប្រតិបត្តិការថ្មី ARK OS

    BY Khmernote Media June 4, 2019
    លេចធ្លាយលក្ខណះសម្បត្តិរបស់ Huawei Mate 30 Lite ដែលនឹងដើរដោយប្រព័ន្ធប្រតិបត្តិការថ្មី ARK OS

    នៅមិនដល់ប៉ុន្មានខែទៀតនោះទេ Huawei Flagship ត្រកូល Mate នឹងបង្ហាញខ្លួនជាផ្លូវការហើយ​។ តែសម្រាប់ Mate 30 Lite នេះនឹងត្រៀមបង្ហាញខ្លួននៅថ្ងៃស្អែកនេះផងដែរដោយវាមានឈ្មោះមួយទៀតនៅក្នុងប្រទេសចិនថា Maimang 8 ដែលវាប្រហែលនឹងត្រូវបំពាក់មកជាមួយនឹងអេក្រង់ទំហំ 6.21 អ៊ីញ ជាប្រភេទអេក្រង់ Dew Drop Display ជាមួយនឹងសេនស័រស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយ និងមានកាមេរ៉ារហូតដល់ទៅ ៣គ្រាប់ ដែលមួយជាកាមេរ៉ាគោល មួយទៀតជា Len Ultra wide និង​ចុងក្រោយគេជា Depth Sensor។

    ចំពោះកម្លាំងម៉ាស៊ីនរបស់វាវិញគឺវាមាន Ram ទំហំ6GB អង្គផ្ទុកទិន្នន័យ 128GB និងបំពាកដោយបន្ទះឈីបប្រភេទ Kirin 710។ វាប្រើប្រាស់ Micro USB និងនៅតែមានរន្ធដោតកាស 3.5mm ដដែល។ អ្វីដែលគួរអោយចាប់អារម្មណ៍ជាមួយនឹងស្មាតហ្វូនធន់កណ្តាលនេះគឺ វានឹងក្លាយជាស្មាតហ្វូនទី១ របស់ Huawei ដែលដើរដោយប្រព័ន្ធប្រតិបត្តិការថ្មី ARK OS របស់ខ្លួនដែលសំងំធ្វើអស់ជាង៧តែម្តង៕

    ប្រភព៖ GSM
    អត្ថបទ៖ សំរិទ្ធ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay