PR

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឈានមុខគេជាអ្នកឧបត្ថម្ភធំ ក្នុងការជម្រុញមោទនភាពជាតិ ព្រមទាំងនាំយកកេរ្តិ៍ឈ្មោះប្រ៊ែនដ៍ខ្មែរទៅកាន់ឆាកអន្តរជាតិ

BY
Naren
September 9, 2025

ក្នុងពេលដែលស្មារតីជាតិនិយមខ្មែរនៅគ្រប់ស្រទាប់ប្រជាពលរដ្ឋ កំពុងកើនឡើងយ៉ាងខ្លាំងជាមួយនឹងមោទនភាពនៃការប្រើប្រាស់ផលិតផលជាតិ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានចូលរួមលើកកំពស់ស្មារតីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកដោយបានក្លាយជាអ្នកឧបត្ថម្ភធំក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ និងស្របពេលគ្នានេះក៏បាននាំយកកេរ្តិ៍ឈ្មោះខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នឹងមានវត្តមាននៅពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹង និងពង្រីក សមត្ថភាពផលិតក្នុងស្រុក” ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨:០០ ព្រឹកដល់ ៨:០០យប់។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយផលិតផលក្នុងស្រុក ដោយបានយកចិត្តទុកដាក់ខ្ពស់ទៅលើ គុណភាព សុវត្ថិភាពចំណីអាហារ ការជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដារអន្តរជាតិក្នុងការផលិតផលិតផល ដើម្បីលើកកម្ពស់សុវត្ថិភាពសុខភាព ក៏ដូចជាបង្កើនផលិតភាពក្នុងការផលិតនូវផលិតផលជាតិ ដែលមានគុណភាពខ្ពស់ សម្រាប់ទាំងអតិថិជនក្នុងស្រុក និងក្រៅប្រទេស។

ជាមួយការពង្រីកវិសាលភាពទៅកាន់ទីផ្សារអន្តរជាតិ នាពេលឆាប់ៗខាងមុខនេះ ស្រាបៀរ ហនុមាន នឹងឆ្ពោះទៅកាន់ទីផ្សារដ៏តឹងរឹងបំផុតមួយលើលោក គឺសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនទើបតែទទួលបានវិញ្ញាបនបត្រពីស្ថាប័ន U.S Food and Drug Administration (រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក) ជាទីភ្នាក់ងារសហព័ន្ធដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារ ឱសថ គ្រឿងសំអាង និងឧបករណ៍វេជ្ជសាស្ត្រ ដែលអាចធ្វើការចែកចាយដាក់លក់នៅទូទាំងសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ស្រាបៀរ ហនុមាន ក៏បាននឹងកំពុងមានវត្តមាននៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង និងប្រទេសអូស្រ្តាលី រួចមកហើយផងដែរ។ នេះគឺជាមោទកភាពនៃផលិតផលខ្មែរ ដែលបញ្ជាក់ពី គុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិជាមួយនឹងការបោះជំហានកាន់តែឆ្ងាយទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ ១៦០ លានដុល្លារ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ជាមួយចក្ខុវិស័យវែងឆ្ងាយប្រកបដោយវិសាលភាព ហើយផ្តោតសំខាន់លើ ឧត្តមភាព នៃគុណតម្លៃ ក្នុងការរក្សាស្ថិរភាពលើគុណភាពផលិតផល ក៏ដូចជាការគាំទ្រលើយុទ្ធសាស្រ្តល្អៗ ដើម្បីនិរន្តរភាពដល់ការពង្រីកអាជីវកម្មជាចម្បង ជាពិសេស គឺជំរុញបន្ថែមលើការកសាងផ្សព្វផ្សាយម៉ាកសញ្ញាកូនខ្មែរទៅកាន់សកលលោក។

ក្នុងនាមជាអ្នកឧបត្ថម្ភធំនៃពិព័រណ៍ផលិតផលជាតិឆ្នាំនេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានជួយជំរុញនូវចលនា មោទនភាពជាតិខ្មែរ ដើម្បីអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យយល់និងជ្រាបថា៖ ពេលផលិតផលខ្មែរយើងមានវត្តមាននៅលើទីផ្សារអន្តរជាតិ ពេលនោះហើយកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិយើងនឹងត្រូវបានប្រជាជននៅប្រទេសនានាស្គាល់ និងស្ងើចសរសើរ។

សូមកុំភ្លេចចូលរួមពិព័រណ៌ផលិតផលផលខ្មែរទាំងអស់គ្នា និងទស្សនាស្តង់ពិព័រណ៍ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលនឹងមានការតាំងបង្ហាញផលិតផល ក៏ដូចជាផ្តល់ជូនកម្មវិធីកម្សាន្តសប្បាយៗ ដោយឥតគិតថ្លៃរយៈពេល ០៣ថ្ងៃពេញផងដែរ។ សូមចូលរួមគាំទ្រផលិតផលខ្មែរ ទាំងអស់គ្នា!

Share This Post: