បច្ចេកវិទ្យា

iPhone និង iPad ចាប់ពីស៊េរីទាំងនេះចុះក្រោម គឺមិនអាចដំឡើងប្រើ iOS 13 បាននោះទេ

BY
autoadmin
June 4, 2019

ប្រសិនបើលោកអ្នកកំពុងតែប្រើប្រាស់ទូរស័ព្ទ iPhone 5S, iPhone 6 ឬ iPhone 6 Plus ហើយសង្ឃឹមថា នឹងចង់ដំឡើង Version ទៅជា iOS 13 សូមបំភ្លេចចោលនូវក្តីស្រមៃនោះទៅ ព្រោះថា Apple នឹងមិនគាំទ្រស្មាតហ្វូនទាំងនេះនោះទេ។ សម្រាប់អ្នកកំពុងប្រើប្រាស់ iPad Air, iPad Mini2 និង iPad Mini 3 ជាមួយនឹង iPadOS ជំនាន់ថ្មី ក៏នឹងមិនអាចគាំទ្រដូចគ្នា។ ការអាប់ឌែតលើកនេះបានធ្វើឱ្យ iPhone 6S និង 6S Plus ក្លាយជាទូរស័ព្ទដែលមានអាយុចាស់ជាងគេ ដែលអាចនៅគាំទ្រដល់ប្រព័ន្ធ iOS 13 ពោលគឺបើក្រោមស៊េរីទាំងនេះ វាមិនអាចគាំទ្រ iOS 13 នោះទេ។

ការពិតវាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដែលក្រុមហ៊ុន Apple នៅតែបន្តឱ្យ iPhone 5S អាចគាំទ្រ iOS 12 បាន ដែលសម្រាប់ Version មួយនេះក៏អាចនិយាយបានថា ជា Version ល្អដែរ។ យ៉ាងណាក៏ដោយវានៅតែជារឿងគួរឱ្យស្ដាយដែល iPhone 5S, 6 និង 6 Plus នឹងខកខានក្នុងការប្រើប្រាស់មុខងារ Dark Mode និង Swipe Keyboard ដែលមាននៅក្នុង iOS 13 ថ្មីរបស់ Apple ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ Android វិញ មុខងារអស់នេះគេមានប្រើតាំងពីយូរលង់ណាស់មកហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ engadget

Share This Post: