ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    លេចចេញនូវពិន្ទុ Benchmark របស់ Galaxy Note 10 5G ពីរផ្សេងគ្នា ដែលមានទំហំ Ram ខុសគ្នា និងពិន្ទុក៏ខុសគ្នាដែរ

    BY Khmernote Media June 5, 2019
    លេចចេញនូវពិន្ទុ Benchmark របស់ Galaxy Note 10 5G ពីរផ្សេងគ្នា ដែលមានទំហំ Ram ខុសគ្នា និងពិន្ទុក៏ខុសគ្នាដែរ

    មួយរយះកន្លងទៅនេះព័ត៌មានលេចធ្លាយជាច្រើនចេញពីរូបរាង ក៏ដូចជាកម្លាំងម៉ាស៊ីនដែលមានបំពាក់លើស្មាតហ្វូន Flagship របស់ Samsung នោះគឺ Galaxy Note 10 Series។ ប្រភពពីបរទេសបានបង្ហាញពីពិន្ទុនៅលើ Benchmark របស់ Galaxy Note 10 5G បានបង្ហាញពិន្ទុ២ ផ្សេងគ្នាដែលមួយមានលេខកូដម៉ូឌែល SM-N976V និង SM-N976B។

    ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថាគ្រប់ម៉ូឌែលរបស់ Samsung ត្រកូល Flagship តែងតែប្រើបន្ទះឈីបផ្សេងគ្នាដោយទូទាំងពិភពលោកគឺ ប្រើប្រាស់បន្ទះឈីប Exynos ដែលផលិតដោយ Samsung ផ្ទាល់លើកលែងតែ សហរដ្ឋអាមេរិក កាណាដា ប្រទេសចិន ប្រទេសជប៉ុន និងអាមេរិកឡាទីន តែប៉ុណ្ណោះដែលប្រើប្រាស់បន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm របស់អាមេរិក។

    សម្រាប់លេខកូដម៉ាស៊ីន SM-N976V នៅលើ Benchmark ដែលត្រៀមនឹងលក់នៅលើ Verizon បានបញ្ជាក់យ៉ាងច្បាស់ថាម៉ូឌែលនេះនឹងមានបំពាក់ Ram ទំហំ 12GB និងបំពាក់មកជាមួយនឹងបន្ទះឈីបប្រភេទ Snapdragon 855 ដូចទៅនឹង S10 5G ដែរ។

    ហើយលេខកូដម៉ាស៊ីន SM-N976B ដែលនឹងត្រៀមដាក់លក់ជុំវិញពិភពលោកវិញ ដែលបានបង្ហាញនៅលើ Benchmark នោះគឺមានបំពាក់ Ram ទំហំ 8GB និងបំពាក់មកជាមួយនឹងបន្ទះឈីប Exynos 9825៕

    ប្រភព៖ Phone Arena
    អត្ថបទ៖ សំរិទ្ធ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay