PR

ក្រុមហ៊ុន Leapmotor Cambodia បានចាប់ដៃគូសហការណ៏ជាមួយ បុរី ប៉េង ហួត ក្នុងការផ្តល់ជូនការបញ្ចុះតម្លៃពិសេសរហូតដល់ $1,000 សម្រាប់អ្នករស់នៅក្នុងបុរីប៉េងហួត

BY
Naren
September 17, 2025

ភ្នំពេញ៖ ក្រុមហ៊ុន Leapmotor Cambodia បានប្រកាសជាផ្លូវការនូវភាពជាដៃគូដ៏គួរឱ្យរំភើបជាមួយបុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីនាំមកនូវអត្ថប្រយោជន៍បន្ថែមដល់សមាជិកនៃសហគមន៍របស់បុរីប៉េងហួត។ ក្រោមកិច្ចសហការនេះ រាល់អ្នកដែលរស់នៅក្នុងបុរី ប៉េង ហួត ដែលកាន់ប័ណ្ណ Peng Huoth Privilege Card នឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ $1,000 លើការទិញរថយន្ត Leapmotor ម៉ូឌែលណាមួយដ៏បាន។

ការផ្តល់ជូនផ្តាច់មុខនេះសរបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Leapmotor ក្នុងការផ្តល់នូវរថយន្តអគ្គិសនីប្រកបដោយភាពច្នៃប្រឌិត ទំនើបទាន់សម័យ សន្សំសំចៃ និង កាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជា។ ម្យ៉ាងវិញទៀត ការបញ្ចុះតម្លៃពិសេសដល់អ្នករស់នៅក្នុងបុរីប៉េងហួតទាំងអស់នេះ គឺមានគោលបំណងលើកកម្ពស់ក្នុងការប្រើប្រាស់រថយន្តអគ្គិសនីបែបអនាគតស្របតាមការរស់នៅដ៏ស៊ីវិល័យនាពេលបច្ចុប្បន្ន។

តំណាងក្រុមហ៊ុន Leapmotor Cambodia បានចែករំលែកថា «យើងពិតជារីករាយណាស់ដែលបានចាប់ដៃគូរសហការណ៏ជាមួយ បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដ៏ល្បីល្បាញនិងជាក្រុមហ៊ុនតំណាងឱ្យការរស់នៅប្រកបដោយភាពស៊ីវិល័យ និង សហគមន៍សម័យទំនើប។ ចំពោះកិច្ចសហការរបស់យើងជាមួយបុរី ប៉េង ហួត គឺស្របតាមបេសកកម្មរបស់ក្រុមហ៊ុន Leapmotor ក្នុងការផ្តល់នូវដំណោះស្រាយមធ្យោបាយធ្វើដំណើរជាប្រភេទរថយន្តអគ្គិសនីប្រកបដោយនិរន្តរភាព និង ស័ក្តសមសម្រាប់គ្រួសារបែបទំនើប។ តាមរយៈការផ្តល់ជូនការបញ្ចុះតម្លៃពិសេសនេះ គឺយើងចង់លើកទឹកចិត្ត និង ណែនាំដល់គ្រួសារដែលរកនៅក្នុង បុរី ប៉េង ហួត ទាំងអស់អាចងាកមកជ្រើសរើសរថយន្តអគ្គីសនីដែលជួយដល់បរិស្ថាន និង ទទួលយកនូវបទពិសោធន៏បើកបរឆ្ពោះទៅអនាគត។ ក្នុងកិច្ចសហការណ៏នេះគឺមិនត្រឹមតែជាការណែនាំអំពីដំណោះស្រាយមធ្យោបាយធ្វើដំណើរជាមួយរថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែមនូវតម្លៃពិតប្រាកដដល់អ្នករស់នៅក្នុងបុរីប៉េងហួត ដោយផ្តល់អត្ថប្រយោជន៍កាន់តែសំបូរបែបពួកគាត់ផងដែរ។ យើងខ្ញុំក៏សូមអរគុណដល់បុរី ប៉េង ហួត ដែលជឿជាក់លើក្រុមហ៊ុន Leapmotor និងទទួលការចូលរួមជាដៃគូរសហកាណ៏ជាមួយពួកយើងដើម្បីនាំយកនូវការផ្តល់ជូនដ៏រំភើបនេះដល់សហគមន៏យើង។»

ការបញ្ចុះតម្លៃនេះគឺផ្តល់ជូនសម្រាប់គ្រប់ម៉ូដែលរថយន្ត Leapmotor ទាំងអស់ដែលមានលក់នៅក្រុមហ៊ុនផ្លូវការក្នុងប្រទេសកម្ពុជា ដែលមានដូចជា រថយន្ត Leapmotor T03 ជាប្រភេទ City Car ដែលមានតម្លៃត្រឹមតែ $14,xxx (រួមទាំងប្រម៉ូសិនពិសេសថែមទូរស័ព្ទដៃ iPhone 16 សម្រាប់ការកក់ទិញក្នុងខែកញ្ញានេះ) ព្រមទាំងម៉ូឌែល Leapmotor C10 ប្រភេទ SUV ដែលមានតម្លៃត្រឹមតែ $29,xxx និងមានរយៈចម្ងាយបើកបររហូតដល់ 530Km សម្រាប់ការសាកថ្មមួយពេញ។ អតិថិជនដែលរស់នៅក្នុងបុរីប៉េងហួតទាំងអស់អាចទាញយកអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃនេញដោយគ្រាន់តែបង្ហាញប័ណ្ឌ Privilege Card របស់ បុរី ប៉េង ហួត និង Scan QR កូដតាម PH Mobile App នៅអគារតាំងបង្ហាញរថយន្ត Leapmotor ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស $1,000 ភ្លាមៗ។

កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារវាងបុរី ប៉េង ហួត និងក្រុមហ៊ុន Leapmotor ក្នុងការលើកកម្ពស់វិស័យយាន្តយន្តអគ្គិសនី និង របៀបនៃការរស់នៅបែបទំនើបសម្រាប់គ្រួសារអ្នកជាមួយភាពច្នៃប្រឌិតខ្ពស់ ផាសុកភាព និង និរន្តរភាពនៃការរស់នៅ។ ជាមួយនឹងភាពជាដៃគូរនេះលោកអ្នកនឹងអាចរស់នៅក្នុងគេហដ្ឋានដ៏ប្រណិតនៅបុរីប៉េងហួត និង ជ្រើសរើសរថយន្តអគ្គិសនីបែបអនាគតដែលជារបៀបរស់នៅយ៉ាងស៊ីវិល័យ និង មានសុភមង្គលបំផុត។

អំពីក្រុមហ៊ុន Leapmotor ៖
Leapmotor គឺជាម៉ាកយីហោរថយន្តអគ្គិសនីដែលជាសមាជិកនៃក្រុមហ៊ុនយក្សគឺ Stellantis ដែលជាសម្ព័ន្ធភាពរថយន្តដ៏ល្បីល្បាញនៅអឺរ៉ុប។ ក្រុមហ៊ុន Leapmotor Cambodia ត្រូវបាននាំចូលផ្តាច់មុខមកកម្ពុជាដោយក្រុមហ៊ុនផ្លូវការ TF Motors ហើយក្រុមហ៊ុនមានចក្ខុវិស័យក្នុងការនាំយកនូវរថយន្តអគ្គិសនីដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និង បំពាក់ដោយបច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជានាពេលបច្ចុប្បន្ននិងពេលអនាគត។ កាន់តែពិសេស រាល់អតិថិជនដែលទិញពីក្រុមហ៊ុនផ្លូវការរបស់ Leapmotor Cambodia នឹងទទួលបានការធានារយៈពេល 5 ឆ្នាំ ដែលជាទំនុកចិត្តខ្ពស់សម្រាប់ការប្រើប្រាស់យ៉ាងពេញលេញ។

សម្រាប់ពត៌មានបន្ថែម អតិថិជនអាចអញ្ជើញមកទស្សនា និង បើកបរសាកល្បងដោយផ្ទាល់នៅអគារតាំងបង្ហាញរថយន្ត Leapmotor ដែលមានទីតាំងនៅ មហាវិថី ឧកញ្ញាមហាភក្ត្រីហ៊ុននាង, សង្កាត់ចាក់អង្រែក្រោម, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ (ទល់មុខសាលាអន្តរជាតិ ISPP) ឬ ទំនាក់ទំនងតាមរយៈលេខ 010 888 061 ឬ 093 836 888 ។

Share This Post: