រថយន្ត Prius និងរថយន្ត Jeep ប៉ះគ្នាបង្កជាអគ្គិភ័យនេះឆាបឆេះខូចខាតរថយន្ត Jeep អស់ ០១គ្រឿង
យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានរវាងរថយន្តម៉ាក Prius និងរថយន្តម៉ាក Jeep បានបង្កជាអគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតរថយន្ត Jeep អស់ ០១គ្រឿង។

បើតាមការបញ្ជាក់របស់ស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈផេកផ្លូវការ បានគូសបញ្ជាក់ថា នៅវេលាម៉ោង ០២:៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចផ្លូវ North Bridge កែងផ្លូវ២០០៤ រវាងរថយន្តម៉ាក Prius នឹងរថយន្តម៉ាក Jeep ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍បង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតរថយន្ត Jeep អស់ ០១គ្រឿង។ យ៉ាងណាមិញ នៅវេលាម៉ោង ០៣:០០នាទី រំលងអាធ្រាត្រ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ៤ម៉ែត្រគូប៕


