ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា នឹងមានការរៀបចំសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន នៅតាមស្ថាប័នទាំងអស់ ដើម្បីកុំឱ្យពួកគាត់ឃ្លាតឆ្ងាយ

    BY SOMATEY September 29, 2025
    សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា នឹងមានការរៀបចំសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន នៅតាមស្ថាប័នទាំងអស់ ដើម្បីកុំឱ្យពួកគាត់ឃ្លាតឆ្ងាយ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា នឹងរៀបចំឱ្យមានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន នៅតាមស្ថាប័នទាំងអស់ ដើម្បីកុំឱ្យពួកគាត់ឃ្លាតឆ្ងាយ ព្រោះពួកគាត់បានបំពេញការងារជាច្រើនមុននឹងចូលនិវត្តន៍។ ការលើកឡើងរបស់សម្តេចតេជោ បែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន និងបានដាក់ចេញនូវគោលនយោបាយនានា ដើម្បីគុណប្រយោជន៍របស់អតីតយុទ្ធជន ការកែលម្អជីវភាពអតីតយុទ្ធជន និងក្រុមគ្រួសារសព អតីតយុទ្ធជន។ សម្តេចតេជោបានបញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តន៍ជន បានដាក់ក្នុងក្រោមដំបូលសមាគមតែមួយ គឺពិតជាល្អខ្លាំងណាស់ ដើម្បីកុំឱ្យពួកគាត់ឃ្លាតឆ្ងាយ។

    សម្តេចតេជោប្រមុខរដ្ឋស្តីទីបញ្ជាក់បន្ថែមថា៖ «តាមស្ថាប័ននានាមិនទាន់ធ្លាប់មានសមាគមអតីតយុទ្ធជន យើងនឹងរៀបចំសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន នៅតាមស្ថាប័នទាំងអស់ ដើម្បីកុំឱ្យពួកគាត់ឃ្លាតឆ្ងាយពីយើង នៅពេលដែលគាត់ប្រឹងប្រែងការងារ»។

    ជាមួយគ្នានេះ សម្តេចតេជោបានឱ្យដឹងទៀតថា នេះជាការបញ្ជូនសារមួយយ៉ាងជាក់លាក់ទៅនិវត្តន៍ជនទាំងអស់ ឱ្យបានឃើញអំពីការដែលខ្លួននឹងត្រូវក្លាយជាសមាជិកអតីតយុទ្ធជន និងនិវត្តន៍ជន នាពេលខាងមុខនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: