PR

សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលអំពី «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» សម្រាប់ក្រុមហ៊ុន និងសហគ្រាស

BY
Liny01
October 1, 2025

អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ | រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងបណ្តុះបណ្តាលអំពីប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» សម្រាប់ក្រុមហ៊ុន និងសហគ្រាស ដោយមានការចូលរួមយ៉ាងសកម្មពីភាគីនិងដៃគូពាក់ព័ន្ធនៅសណ្ឋាគារ សុខា ភ្នំពេញ។

កម្មវិធីសិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដោយឯកឧត្តមបណ្ឌិត បានថ្លែងមតិស្វាគមន៍បើកកម្មវិធី និងផ្តល់នូវអនុសាសន៍មួយចំនួន និងបានអំពាវនាវឱ្យមានការចូលរួមប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាដែលជាប្រព័ន្ធរបស់ជាតិ។ កម្មវិធីនេះក៏មានការចូលរួមពីអង្គភាពពាក់ព័ន្ធដូចជាអគ្គនាយកដ្ឋានពន្ធដារ គណៈកម្មធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល អគ្គលេខាធិការដ្ឋានគណ:កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានថវិការ អគ្គនាយកដ្ឋានរតនាគារជាតិ។

ក្នុងឱកាសនោះ លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានរៀបរាប់អំពីវឌ្ឍភាពនៃការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ដោយបានគូសរំលេចតាំងពីពេលចាប់ផ្តើមសិក្សាស្រាវជ្រាវ រហូតដល់សម្រេចបានការអភិវឌ្ឍនូវសមិទ្ធផលនាពេលបច្ចុប្បន្ន។ លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់តំបន់អាស៊ានមានប្រទេសចំនួន ៦ ដែលបានអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកមុនកម្ពុជា ដែលរួមមាន សឹង្ហបុរី, ឥណ្ឌូនេស៊ី, ថៃ, ហ៊្វីលីពីន, វៀតណាម និង ម៉ាឡេស៊ី។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ មានស្ថាប័នចុះឈ្មោះចូលរួមប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា សរុបចំនួន ១៥១ ដែលរួមមានអង្គភាពរដ្ឋចំនួន ៨១ និងក្រុមហ៊ុន/សហគ្រាសចំនួន ៧០។
ក្នុងកម្មវិធីខាងលើក៏មានពិធីប្រគល់អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី សន្ធានកម្មប្រព័ន្ធវិក្កយបត្រ ដល់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យដែលជាដៃគូដំបូងចំនួន ៥ រួមមាន Inno Labs KH, GiantFocus, Localize Tech Solution, Poscar Digital និង K.O.S.I.G.N (Cambodia) Investment ។

សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ២៣៥ នាក់ មកពី ៨៨ ក្រុមហ៊ុន និងសហគ្រាស, ៤ស្ថាប័នធនាគារ និងអង្គភាពរដ្ឋចំនួន ៧។
សម្រាប់ផែនការបន្ត អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នឹងបន្តជំរុញការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា នៅក្រសួង ស្ថាប័ន និងវិស័យឯកជនផ្សេងទៀត។

The General Department of Digital Economy
30th September 2025, Phnom Penh

The General Department of Digital Economy, Ministry of Economy and Finance, has successfully hosted a “Disseminative and Training Workshop on the Cambodia E-Invoicing System” for Companies and Enterprises on the morning of September 30, 2025, at Sokha Residence Hotel.
His Excellency Dr. TAING Nguonly, Director General of the General Department of Digital Economy, presided over this event to welcome stakeholders from the private sector and make opening remarks about the Cambodia E-Invoicing System development. The event also saw the distinguished participation of the representatives from the General Department of Taxation, the Digital Economy and Business Committee, the General Secretariat of Public Financial Management Reform Steering Committee, Techo Startup Center, the General Department of Public Procurement, the General Department of Budget, and the General Department of National Treasury.


**Dr. TAING NGUONLY, Director General of the GDDE

Prior to His Excellency’s speech, Mr. IECH Setha, Deputy Director General of the General Department of Digital Economy, presented a progress report on the Cambodia E-Invoicing System by focusing on its initial stage until the current implementation. He also mentioned that Cambodia is the 7th ASEAN member country to adopt and implement E-Invoicing —afterwards, H.E. Dr. TAING Nguonly delivered his open remarks on the achievements of the initial implementation of the Cambodia E-Invoicing System by highlighting key milestones, legal compliance, and voluntary registration from the private sectors. His Excellency also urged the attending participants to register, use, and continue to support this initiative.

**Mr. IECH Setha, Deputy Director General of the GDDE

As of September 30, 2025, the registered members of the Cambodia E-Invoicing System total 151 entities, comprising 81 government entities and 70 companies/enterprises.
The event featured a Memorandum of Understanding (MoU) handover session to the first 5 partnered service providers with the Cambodia E-Invoicing System, which includes Inno Labs KH, GiantFocus, Localize Tech Solution, Poscar Digital, and K.O.S.I.G.N (Cambodia) Investment.


The workshop was attended by 235 people from 88 companies/enterprises, 4 banks, and 7 government entities

For the upcoming plan, the General Department of Digital Economy will continue to roll out the Cambodia E-Invoicing System to the remaining line ministries and the private sector.

Share This Post: