ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន Smart Axiata ស្វាគមន៍ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មកកាន់មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space និងបង្ហាញពីការប្តេជ្ញាលើកកម្ពស់ និងគាំទ្រយុវជន

    BY Liny01 October 3, 2025
    ក្រុមហ៊ុន Smart Axiata ស្វាគមន៍ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មកកាន់មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space និងបង្ហាញពីការប្តេជ្ញាលើកកម្ពស់ និងគាំទ្រយុវជន

    រាជធានីភ្នំពេញ៖ នាថ្ងៃទី1 ខែតុលា ឆ្នាំ2025 ក្រុមហ៊ុន Smart Axiata មានកិត្តិយសក្នុងការស្វាគមន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈប្រតិភូ មកកាន់មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space។ ដំណើរទស្សនកិច្ចនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាដ៏យូរអង្វែងរបស់ក្រុមហ៊ុន Smart ក្នុងការជំរុញការអប់រំ ការលើកកម្ពស់សហគ្រិនភាពការលើកកម្ពស់យុវជនកម្ពុជា និងការជំរុញសុវត្ថិភាពលើប្រព័ន្ធឌីជីថល។

    មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space ដែលបានបើកដំណើរការកាលពីខែឧសភា ឆ្នាំ2025 បានក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសហគ្រិនដ៏សំខាន់ពីសំណាក់ក្រុមហ៊ុនឯកជននៅកម្ពុជា។ មជ្ឈមណ្ឌលនេះផ្តល់ជូនសហគ្រិននូវការបណ្តុះបណ្តាលការណែនាំកន្លែង ធ្វើការរួមគ្នា និងការភ្ជាប់ទំនាក់ទំនងដែលជួយសហគ្រិនក្នុងការសាកល្បងគំនិតថ្មីៗ បង្កើនសមត្ថភាព និងភ្ជាប់ទំនាក់ទំនងជាមួយ ប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ ក្នុងវិស័យបច្ចេកវិទ្យាអាជីវកម្ម និងឧស្សាហកម្មប្រកបដោយភាពច្នៃប្រឌិត។

    ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Smart ក៏បានរៀបចំនូវពិធីប្រគល់ជូនគម្រោង Smart ល្អ! រៀនប្រចាំខែរយៈពេល 12 ខែដោយឥតគិតលុយ ជូនដល់សិស្សនិទ្ទេស A ថ្នាក់ទី 12 ប្រចាំឆ្នាំ 2025 នេះ ដែលជាការបញ្ជាក់បន្ថែមពីការប្តេជ្ញារបស់ក្រុមហ៊ុន ក្នុង ការផ្តល់នូវធនធានឌីជីថលជូនទៅដល់យុវជន។

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Smart បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មលើការអប់រំឌីជីថល និងផ្ដោតលើទីផ្សារក្នុងពេលអនាគត។ កិច្ចផ្ដួចផ្ដើមរបស់ក្រុមហ៊ុន មិនត្រឹមតែបង្កើតនូវឱកាសថ្មីៗសម្រាប់យុវជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងសេដ្ឋកិច្ច ដែលមានចំណេះដឹងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍផងដែរ។”

    អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដែលក្របខ័ណ្ឌចីរភាពរបស់ក្រុមហ៊ុន Smart បានធ្វើការវិនិយោគលើការអប់រំ និងការអភិវឌ្ឍ ជំនាញ ដើម្បីធានាថា យុវជនកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច សម្រាប់សេដ្ឋកិច្ចឌីជីថល។ កម្មវិធីជាច្រើនដូចជា SmartStart Unipreneur Learning Platform (ULP), SmartEdu Scholarship និង SmartEdu University Student Development Program (USDP) បានលើកកម្ពស់ការអភិវឌ្ឍសិស្ស និស្សិតរាប់ពាន់នាក់ជាមួយនឹងជំនាញសហគ្រិនភាព បច្ចេកវិទ្យា និងភាពជាអ្នក ដឹកនាំដែលជួយផ្សារភ្ជាប់គម្លាតរវាងការសិក្សា និងតម្រូវការទីផ្សារ។

    បន្ថែមពីនេះ ក្រុមហ៊ុន Smart បាន វិនិយោគជាច្រើន លើផ្នែកអក្ខរកម្ម ឌីជីថលអក្ខរកម្ម ព័ត៌មាន និងការការពារកុមារ តាម ប្រព័ន្ធអ៊ីនធឺណិត តាមរយៈយុទ្ធនាការលើកកម្ពស់ ការយល់ដឹង ក៏ដូចជាធនធាន និងការណែនាំអំពីរបៀបប្រើប្រាស់ប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព ដើម្បីជួយយុវជនឱ្យប្រើប្រាស់ អ៊ីនធឺណិត ប្រកបដោយទំនួលខុសត្រូវ និងសុវត្ថិភាព។

    លោក Ritesh Kumar Singh នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart បានលើកឡើងថា៖ «ក្រុមការងាររបស់យើងបានបំពេញកិច្ចការយ៉ាងសកម្មដើម្បីធានាថាយុវជនកម្ពុជា មិនត្រឹមតែទទួលបានការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្ដែក៏ទទួលបាននូវដំណោះស្រាយដើម្បីរីកចម្រើន នៅក្នុងសង្គមឌីជីថល ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស»។ លោកបានបន្ថែមថា៖ «ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំក្រុមហ៊ុន Smart នឹង បន្តគាំទ្រនវានុវត្តន៍ និងដំណោះស្រាយឌីជីថល ដែលជំរុញកំណើនសេដ្ឋកិច្ចបង្កើតការងារថ្មីៗ និងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ យុវជនជំនាន់ក្រោយ»។

    កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart Axiata ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរមួយនៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនឯកជន នានា កំពុងចូលរួមយ៉ាងសកម្មនៅក្នុងការអប់រំ ថ្នាក់ជាតិ និងការអប់រំបែបឌីជីថល ។ តាមរយៈការវិនិយោគលើធុរកិច្ចថ្មី សហគ្រិនភាព និង សុវត្ថិភាព ឌីជីថល ក្រុមហ៊ុន Smart នឹងបន្តដើរតួនាទី លើសពីក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ ដើម្បីក្លាយជាដៃគូសំខាន់ក្នុងការ អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

    Share This Post: