Music Time Is Tiger Time: ការបើកទំព័រនៃកម្មវិធីរ៉េបជំនាន់ថ្មី
ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ – Music Time is Tiger Time។ ជាមួយនឹងការបន្តឆ្លុះបញ្ចាំងពីស្មារតី «Uncage Your Tiger» ស្រាបៀរ ថៃហ្គ័រ បានចាប់ដៃគូសហការជាមួយផលិតកម្ម បារមី និងផលិតកម្ម ភ្លើងគប់ ដើម្បីដាក់សម្ពោធជាផ្លូវការនូវកម្មវិធីប្រលងចម្រៀងរ៉េប The Next Level: Rapstar នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ។ កម្មវិធីរ៉េបនេះជាការបើកទំព័រថ្មីរបស់កម្មវិធីប្រកួតសមត្ថភាពរ៉េបនៅប្រទេសកម្ពុជា ដែលកើតចេញពីកូនខ្មែរ ដោយទទួលបានការបំផុសគំនិតពីអន្តរជាតិ។ កិច្ចសហការមួយនេះគឺជាការចាប់ផ្តើមទំព័រថ្មី សម្រាប់វិស័យតន្ត្រីនៅកម្ពុជា និងបង្កើតជាវេទិកាមួយដែលអ្នកមានទេពកោសល្យវ័យក្មេងអាចបង្ហាញសមត្ថភាពរបស់ពួកគេបាន។

កម្មវិធី The Next Level: Rapstar នឹងធ្វើការចាក់ផ្សាយផ្តាច់មុខនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន ចាប់ពីខែធ្នូខាងមុខនេះតទៅ សរុបទាំងអស់ ១៣ វគ្គ។ កម្មវិធីនេះមិនត្រឹមតែជាកម្មវិធីកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាវប្បធម៌រ៉េបថ្មីមួយ ដែលបង្កើតឡើងក្នុងគោលបំណងស្វែងរកសំឡេងនៃទេពកោសល្យ សំឡេងនៃភាពច្នៃប្រឌិត ដើម្បីក្លាយជាតារារ៉េបជំនាន់ក្រោយរបស់កម្ពុជា ដែលអាចឈរបញ្ចេញសំឡេងពោរពេញទៅដោយភាពក្លាហាននៅលើឆាកទាំងក្នុងនិងក្រៅប្រទេស។
កម្មវិធីរ៉េបនេះមាន ៣ ដំណាក់កាលគឺ Represent Rise និង Reach។ បេក្ខជនម្នាក់ៗនឹងត្រូវឆ្លងកាត់ការប្រកួត វគ្គជម្រុះ និងការហ្វឹកហាត់ ដើម្បីដុសខាត់សមត្ថភាពឆ្ពោះទៅរកការរួមបញ្ចូលគ្នារវាងសិល្បៈបុរាណ និង សិល្បៈសម័យថ្មី ព្រមទាំងអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាសិល្បករលំដាប់អន្តរជាតិផងដែរ។ គ្រប់ចង្វាក់ភ្លេង គ្រប់ពាក្យពេចន៍ និងគ្រប់ការសម្ដែងនីមួយៗ គឺធ្វើឡើងដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ និងសបញ្ជាក់ឱ្យឃើញថា វិស័យតន្រ្តីនៅកម្ពុជាមានស្តង់ដាឈរនៅលើឆាកអន្តរជាតិ។
អំឡុងពេលនៃការប្រកួត បេក្ខជននឹងត្រូវបានបង្ហាត់បង្រៀន និងវាយតម្លៃដោយកំពូលសិល្បកររៀមច្បងល្បីៗ ជាច្រើនរូបនៅក្នុងវិស័យតន្ត្រី។ គណៈកម្មការនៅក្នុងកម្មវិធីរួមមាន កំពូលតារាចម្រៀងរ៉េប លោក វណ្ណដា ណូរិទ្ធ និង ឌីជេ ក្ដឹប ចំណែកគ្រូបង្វឹករួមមាន Yuu Hai Vin Vitou និង VitoVVS។ កំពូលសិល្បកររៀមច្បងទាំងអស់នឹងជួយជំរុញលើកទឹកចិត្ត បង្ហាត់បង្ហាញ ព្រមទាំងបំផុសគំនិតច្នៃប្រឌិតដល់អ្នកជំនាន់ក្រោយដែលមានទេពកោសល្យ និងស្រលាញ់សិល្បៈរ៉េប។

ដោយមានស្រាបៀរ ថៃហ្គ័រ ជាដៃគូឧបត្ថម្ភផ្តាច់មុខ អ្នកស្រលាញ់សិល្បៈរ៉េបនឹងមានឱកាសឈរលើឆាកដ៏ពិសេស ដើម្បីបញ្ចេញទេពកោសល្យ បញ្ចេញសំឡេងសាសព្ទពីរឿងរ៉ាវរបស់ពួកគេ និងប្រែក្លាយមហិច្ឆតាឱ្យទៅជាសិល្បៈដ៏អស្ចារ្យ។
«សម្រាប់ពួកយើង កិច្ចសហការមួយនេះគឺមានអត្ថន័យធំធេងណាស់ ព្រោះវាជាការចូលរួមលើកស្ទួយវប្បធម៌ និងសិល្បៈខ្មែរ។ ស្រាបៀរ ថៃហ្គ័រ តែងតែជឿជាក់លើស្មារតីអង់អាចក្លាហានរបស់ប្រជាជនកម្ពុជា ចាប់តាំងពីការលើកកម្ពស់វិស័យកីឡាបាល់ទាត់តាមដងផ្លូវតាមរយៈកម្មវិធី Tiger Street Football Tournament រហូតដល់វិស័យតន្ត្រីតាមរយៈកម្មវិធី The Next Level: Rapstar ។ បេសកកម្មរបស់ស្រាបៀរ ថៃហ្គ័រ គឺលើកស្ទួយវប្បធម៌ និងទេពកោសល្យក្នុងស្រុក ព្រមទាំងផ្តល់ឱកាសឱ្យយុវជនជំនាន់ថ្មីនូវឆាកលំដាប់អន្តរជាតិ ដែលស័ក្តិសមនឹងទេពកោសល្យរបស់ពួកគេ។ កម្មវិធី The Next Level: Rapstar គឺជាឆាកសិល្បៈមួយ ដែលនឹងធ្វើឱ្យភាពច្នៃប្រឌិត អត្តសញ្ញាណ និងមោទនភាពជាតិ រះកាន់តែត្រចះត្រចង់។ យើងមានមោទនភាពដែលបានរួមចំណែកក្នុងការនាំយកសិល្បៈរ៉េបខ្មែរទៅកាន់ឆាកអន្តរជាតិ។» នេះជាការលើកឡើងរបស់លោក Willem van den Wijngaart នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។
នាយកប្រតិបត្តិផលិតកម្មបារមី កញ្ញា Laura Mam បានបន្ថែមថា «ឆ្នាំនេះ ភាពជាដៃគូរបស់យើងជាមួយនឹងស្រាបៀរ ថៃហ្គ័រ គឺលើសពីកិច្ចសហការធម្មតា។ ចាប់តាំងពីការប្រគំតន្ត្រី ត្រីវិស័យ ដែលបង្កើតបានជាប្រវត្តិសាស្ត្រថ្មីក្នុងវិស័យតន្រ្តី ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក រហូតដល់ព្រឹត្តិការណ៍ Tiger Street Football ដ៏មានថាមពល យើងសម្រេចបាននូវព្រឹត្ដិការណ៍ដែលមិនអាចបំភ្លេចបានចំនួនពីរទន្ទឹមគ្នា។ ឥឡូវនេះ ជាមួយនឹងកិច្ចសហការទីបី យើងពិតជាមានក្ដីរំភើបរីករាយក្នុងការនាំយកនូវអ្វីដែលថ្មី និងអស្ចារ្យ ជូនដល់ទស្សនិកជន និងយុវជនកម្ពុជា ក៏ដូចជាឱកាសដើម្បីផ្លាស់ប្តូរជីវិតរបស់ពួកគេនៅក្នុងវិស័យតន្រ្តីផងដែរ។ ស្មារតី “Uncage Your Tiger” មានន័យយ៉ាងជ្រាលជ្រៅសម្រាប់ពួកយើង ព្រោះវាបានឆ្លុះបញ្ចាំងភាពជាដៃគូដែលមានចក្ខុវិស័យ ក្លាហានចែករំលែកនូវចំណង់ចំណូលចិត្តចំពោះសិល្បៈ និងវប្បធម៌។ យើងពិតជាមានសោមនស្ស ដែលបានសហការជាមួយស្រាបៀរ ថៃហ្គ័រ ក្នុងការនាំយកភាពច្នៃប្រឌិតថ្មីៗមកជូនដល់ប្រជាជនកម្ពុជា។»

ជាមួយនឹងចក្ខុវិស័យរបស់ផលិតកម្ម បារមី រួមជាមួយអ្នកផលិតកម្មវិធីប្រកបដោយភាពច្នៃប្រឌិតរបស់ផលិតកម្ម ភ្លើងគប់ ព្រមទាំងការបង្ហាត់បង្ហាញពីតារាចម្រៀងរ៉េប លោក វណ្ណដា និងតារារ៉េបរៀមច្បងដែលពោរពេញទៅដោយទេពកោសល្យជាច្រើនរូប ព្រមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនស្រាបៀរ ថៃហ្គ័រ The Next Level: Rapstar នឹងជំរុញឱ្យយុវជនកម្ពុជាក្លាហានបញ្ចេញភាពអង់អាច និងទេពកោសល្យរបស់ខ្លួន។ ក្រុមហ៊ុនស្រាបៀរ ថៃហ្គ័រ បានចាប់ផ្តើមជាមួយការគាំទ្រវិស័យកីឡាបាល់ទាត់ រួចបានបន្តវិវត្តមកដល់វិស័យតន្ត្រី ដែលជាយុគសម័យថ្មីមួយ ផ្ដល់ឱកាសឱ្យយុវជនកម្ពុជាដែលមានទេពកោសល្យ អាចបោះជំហានឆ្ពោះទៅកាន់ឆាកអន្តរជាតិ។
នៅពេលដែលអត្តសញ្ញាណជាតិខ្មែរជួបជាមួយនឹងភាពច្នៃប្រឌិតឥតដែនកំណត់ វាមិនមែនគ្រាន់តែបង្កើត បានកម្មវិធីមួយទេ តែវាបង្កើតបានជា Tiger Time ។
• ចំណងជើងកម្មវិធីផ្លូវការ៖ The Next Level: Rapstar
• ផលិតករ៖ ផលិតកម្ម Baramey និង PlerngKob
• ចំនួន៖ ១៣វគ្គ
• អ្នកឧបត្ថម្ភកម្មវិឌីធំ៖ ស្រាបៀរ ថៃហ្គ័រ
• សហការឧបត្ថម្ភដោយ៖ Cellcard, Peace Petroleum Cambodia
• កាលបរិច្ឆេទចាក់បញ្ចាំង៖ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2025
• កាលវិភាគ៖ រៀងរាល់ល្ងាចថ្ងៃសុក្រ
• ផ្សាយនៅលើ៖ ទូរទស្សន៍ បាយ័ន ក៏ដូចជាគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ The Next Level: Rapstar, Bayon TV, Baramey, PlerngKob, Tiger Beer, Cellcard, និង Peace Petroleum Cambodia
អំពី ស្រាបៀរ ថៃហ្គ័រ
ស្រាបៀរ ថៃហ្គ័រ ត្រូវបានផលិតឡើងនៅក្នុងប្រទេសសិង្ហបុរីនាឆ្នាំ ១៩៣២។ បច្ចុប្បន្ននេះ ស្រាបៀរ ថៃហ្គ័រ គឺជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិមួយនៅតំបន់អាស៊ី ហើយមានវត្តមាននៅលើទីផ្សារជាង ៦០ ប្រទេសទូទាំងពិភពលោក។ ស្រាបៀរ ថៃហ្គ័រ បានពុះពាររាល់ឧបសគ្គ ដើម្បីនាំយកនូវរសជាតិស្រាបៀរដ៏ស្រស់ស្រាយ និងមានគុណភាពល្អឥតខ្ចោះ បម្រើដល់ទីផ្សាររាប់ទសវត្សរ៍មកហើយ។ ស្រាបៀរ ថៃហ្គ័រ ជឿជាក់ថាមនុស្សគ្រប់រូប គឺតែងតែមានញាណសត្វខ្លា (ភាពអង់អាច) នៅក្នុងខ្លួន ដែលស័ក្ដិសមក្នុងការបង្ហាញទៅកាន់មនុស្សជុំវិញខ្លួន។ ការឆ្ពោះទៅមុខរួមគ្នា ដោយបញ្ចេញភាពអង់អាចទៅកាន់មនុស្សជុំវិញខ្លួន នឹងជំរុញឱ្យយើងអាចធ្វើទៅបានគ្រប់រឿងទាំងអស់។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.tigerbeer.com