ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស សកម្មភាពរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អា-វុធថៃ ចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់!

    BY Liny01 October 11, 2025
    ក្រសួងមហាផ្ទៃ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស សកម្មភាពរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អា-វុធថៃ ចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់!

    យោងតាមការចុះផ្សាយនៅលើឆាណែលតេលេក្រាម ឯកសារមន្រ្តីសាធារណៈ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស សកម្មភាពរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធថៃ ចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ នារៀសលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

    នៅក្នុងសេចក្ដីថ្លែងការណ៍ថ្កោលទោស ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ទង្វើភាគីថៃលើកនេះ បានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងសាធារណមតិអន្តរជាតិពេញសកលលោក រួមទាំងពលរដ្ឋថៃមានវិចារណញ្ញាណមួយចំនួនផងនោះ កាន់តែមានក្ដីតប់ប្រមល់ ទុលពុទ្ធោ ដ្បិតវាបានប្រាសចាកពីច្បាប់ និងសិទ្ធិសញ្ញាអន្តរជាតិ ជាគំរូអាក្រក់ និងអន់ថយមួយដែលមិនគួរកើតមានក្នុងតំបន់អាស៊ាន និងពិភពលោក។

    សូមអានសេចក្ដីលម្អិតនៅខាងក្រោម៖

    Share This Post: