ព័ត៌មានជាតិ
រយៈពេល ៨ខែ ក្នុងឆ្នាំ២០២៥ មានយានយន្តអគ្គិសនី ៥៥៧១គ្រឿង ដែលបានចុះបញ្ជីនៅកម្ពុជា
BY soknita
October 13, 2025
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន នៅលើគណនីផ្ទាល់របស់លោក នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រយៈពេល ៨ខែ ក្នុងឆ្នាំ២០២៥ មានយានយន្តអគ្គិសនី ៥៥៧១គ្រឿង ដែលបានចុះបញ្ជីនៅកម្ពុជា។

ក្នុងនោះ ឯកឧត្តម បានបន្ថែមលម្អិតថា រយៈពេល ៨ខែ ឆ្នាំ ២០២៥ យានយន្ត EV ចុះបញ្ជីសរុប ៥៥៧១គ្រឿង ក្នុងនោះមាន រថយន្ត ៤២៥១គ្រឿង ត្រីចក្រយាន១៦៧គ្រឿង ទោចក្រយានយន្ត ១១៥៣គ្រឿង។
ដោយឡែកឆ្នាំក្រោយ ឯកឧត្តម ផន រឹម បញ្ជាក់ថា ផ្លាកលេខយានយន្តអគ្គិសនី (ផ្លាករាជធានី-ខេត្ត ផ្លាកពិសេសផ្ទាល់ខ្លួន) នឹងមានបន្ថែម Logo-EV ពណ៌បៃតង ដើម្បីងាយស្រួលក្នុងការកំណត់សម្គាល់ ថាផ្លាកលេខដដែល+Logo-EV បៃតង៕


ប្រភព៖ ផន រឹម