ផ្ទុះកក្រើក! មហាព្រឹត្តិការណ៍ GANZBERG KUN KHMER FESTIVAL នឹងលេចឡើងនៅខេត្តព្រះសីហនុ ២ថ្ងៃជាប់គ្នា! GANZBERG លើកស្ទួយគុនខ្មែរដល់កម្រិតពិភពលោក!
- BY
- Liny01
- October 17, 2025
(ក្រុងព្រះសីហនុ)៖ ដំណឹងដ៏កក្រើកមួយសម្រាប់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ! មហាព្រឹត្តិការណ៍ប្រដាល់ដ៏ធំ GANZBERG KUN KHMER FESTIVAL នឹងត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកនៅទីលានពយតាម៉ូង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃជាប់គ្នា គឺនៅថ្ងៃអង្គារ ទី០៤ និងថ្ងៃពុធ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ព្រឹត្តិការណ៍ដ៏ក្តៅគគុកនេះ គឺជាការជួបជុំគ្នាជាប្រវត្តិសាស្ត្ររបស់កំពូលអ្នកលេងក្បាច់គុនដូនតាខ្មែរមកពីគ្រប់ទិសទី ដើម្បីបង្ហាញសមត្ថភាព និងអភិរក្សកេរដំណែលកីឡាជាតិ។ ក្នុងចំណោមកីឡាករជាច្រើនរូបដែលនឹងចូលរួម មានដូចជា៖ កីឡាករ ឈឿង ល្វៃ, ឃឹម បូរ៉ា, សោម វិច្ឆ័យ, ឡុង សំណាង, សំអឿន សុផា, អេលីត ពិសិដ្ឋ និងកីឡាករគុនខ្មែរឆ្នើមៗជាច្រើនរូបទៀត។
ការប្រកួតមិត្តភាព គូរជាតិ និងអន្តរជាតិជាច្រើនគូរ បញ្ចេញក្បាច់ប្រយុទ្ធដ៏អស្ចារ្យរបស់ពួកគេ នឹងធ្វើឲ្យសង្វៀន GANZBERG ក្លាយជាទីលានប្រកួតដ៏ក្តៅគគុកបំផុតមិនអាចបំភ្លេចបាន។ GANZBERG សូមអញ្ជើញសាធារណជនទូទៅ ចូលរួមទស្សនាផ្ទាល់ ដោយសេរី នូវ “មហាព្រឹត្តិការណ៍គុនខ្មែរដ៏អស្ចារ្យ” នៅទីលានពយតាម៉ូង ចាប់ពីម៉ោង ៨យប់តទៅ។ លោកអ្នក ក៏អាចតាមដានការផ្សាយផ្ទាល់បានផងដែរ តាមរយៈកញ្ចក់ទូរទស្សន៍ បាយ័ន និង ហ្វេសប៊ុកផេកផ្លូវការរបស់ Beer GANZBERG។
សូមកុំឲ្យឱកាសដ៏កម្រនេះ កន្លងផុតទៅអោយសោះ! សូមចូលរួមគាំទ្រ និងលើកស្ទួយកីឡាប្រដាល់គុនខ្មែរទាំងអស់គ្នា!
- Share This Post:






