ព័ត៌មានជាតិ
ទូតអាល្លឺម៉ង់៖ ស្វាយចន្ទី និងម្រេច គឺជានិមិត្តសញ្ញានៃមរតកខ្មែរ នឹងក្លាយជាម៉ាកសញ្ញានៃគុណភាពនៅទូទាំងពិភពលោក
BY SOMATEY
October 24, 2025
យោងតាម ក្រសួងព័ត៍មាន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា «ស្វាយចន្ទី និងម្រេចមិនមែនគ្រាន់តែជាផលិតផលនោះទេ! វាក៏ជានិមិត្តសញ្ញានៃមរតកកម្ពុជា និងកិច្ចខំប្រឹងប្រែងរបស់ប្រជាកសិករ។

នៅពេលដែលនរណាម្នាក់ទិញគ្រាប់ស្វាយចន្ទី ឬម្រេច ដែលមានភ្ជាប់ជាមួយនឹងស្លាកថា “ផលិតនៅកម្ពុជា” នៅទីក្រុងប៊ែរឡាំង ប៉ារីស ឬទីក្រុងប្រ៊ុចសែល ខ្ញុំសង្ឃឹមថាពួកគេក៏ឃើញថាផលិតផលទាំងអស់នេះ គឺជានិមិត្តសញ្ញានៃគុណភាព មោទនភាព និងចីរភាព។
ប្រទេសអាល្លឺម៉ង់មានមោទនភាព ដែលបានចូលរួមជាមួយកម្ពុជា និងសហភាពអឺរ៉ុបក្នុងការពង្រឹងតម្លៃខ្សែសង្វាក់ផលិតកម្ម លើកកម្ពស់ចីរភាព និងធ្វើឱ្យម៉ាក «ផលិតនៅកម្ពុជា» ក្លាយជាម៉ាកសញ្ញានៃគុណភាពនៅទូទាំងពិភពលោក»។ —ប្រសាសន៍ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាឆ្នាំ២០២៥


ប្រភព៖ ក្រសួងព័ត៍មាន