ព័ត៌មានជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបពិសារអាហារពេលព្រឹកការងារ
BY SOMATEY
October 27, 2025
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបពិសារអាហារពេលព្រឹកការងារ ។

ជំនួបនេះ បានធ្វើឡើងនៅទីក្រុងគូឡាឡាំពួ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥នេះ។
គួរជម្រាបជូនថា ជាទម្លាប់នៅរាល់ពេលមានកិច្ចប្រជុំកំពូលអាស៊ានថ្នាក់ដឹកនាំនៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម តែងតែមានជំនួបអាហារពេលព្រឹកការងារ ដើម្បីជួបជជែកពិភាក្សា លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

ប្រភព៖ ក្រសួងព័ត៍មាន