ខ្មែរណូត

ស្វែងរក

  • PR

    អគារព្រីនស៍ ហូល ឌីង គ្រុប បានបញ្ចប់ការសាងសង់ដោយជោគជ័យ

    BY Khmernote Media June 8, 2019
    អគារព្រីនស៍ ហូល ឌីង គ្រុប បានបញ្ចប់ការសាងសង់ដោយជោគជ័យ

    អគារព្រីនស៍ហូលឌីងគ្រុបបានបញ្ចប់ការសាងសង់ដោយជោគជ័យនៅថ្ងៃទី២១ខែ ឧសភា ឆ្នាំ២០១៩។

    នាព្រឹកថ្ងៃដដែរនោះលោកQIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោកLI MIN នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Zhao Lixing តំណាងក្រុមហ៊ុនShenzhen Neiguan Space Design Co.,Ltdលោក Liu Xiaofeng តំណាងក្រុមហ៊ុនShenzhen DF Architectural Design Co.,Ltd.លោកZhu Chenតំណាងក្រុមហ៊ុន Shenzhen Wanyi Environment Art Design Co.,LtdលោកTang Guoqiអគ្គនាយកក្រុមហ៊ុនChina Construction Fourth Engineering Division(Cambodia) Corp, Ltdតំណាងក្រុមហ៊ុន China Hemu Building Decoration(Cambodia)Design Engineering Co.,Ltdនិងតំណាងក្រុមហ៊ុនម៉ៅការសំណង់បានចូលរួមជាវត្តមានក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

    រូបភាពជាក់ស្ដែងនៃអគារព្រីនស៍ ហូល ឌីង គ្រុប

    រូបភាពជាក់ស្ដែងនៃអគារព្រីនស៍ ហូល ឌីង គ្រុប

    រូបភាពជាក់ស្ដែងនៃសាលធំរបស់អគារព្រីនស៍ ហូល ឌីង គ្រុប

    រូបភាពជាក់ស្ដែងនៃដំបូលកញ្ចក់របស់អគារព្រីនស៍ ហូល ឌីង គ្រុប

    ក្រុមការងារបានធ្វើការត្រួតពិនិត្យអគារ ព្រីនស៍ ហូល ឌីង គ្រុប នៅនឹងទីតាំងផ្ទាល់ដោយធ្វើការត្រួតពិនិត្យឡើងវិញលើផ្នែកវិស្វកម្មសំណង់ស៊ីវិល ផ្នែកការពារអគ្គីភ័យនិងមេកានិចព្រមទាំងឯកសារវិស្វកម្មទាំងអស់។បន្ទាប់ពីការត្រួតពិនិត្យឡើងវិញនៅនឹងទីតាំងផ្ទាល់ ការត្រួតពិនិត្យលើឯកសារទិន្នន័យក៏ដូចជាការត្រួតពិនិត្យលើទិដ្ឋភាពផ្សេងៗរួចមកអង្គភាពទាំងអស់បានឯកច្ឆ័នថា៖អគារ ព្រីនស៍ ហូល ឌីង គ្រុប បានបំពេញតាមស្តង់ដារតម្រូវនៃវិស្វកម្មសំណង់របស់ព្រះរាជាណាចក្រកម្ពុជា និងឆ្លើយតបតាមតម្រូវការក្នុងការទទួលយករបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ដូចនេះការត្រួតពិនិត្យនិងទទួលយកអគារត្រូវបានសម្រេចជាស្ថាពរ។

    ការិយាល័យលក់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប

    ការិយាល័យលក់

    បន្ទប់កម្សាន្ដសម្រាប់កុមារក្នុងការិយាល័យលក់

    អគារព្រីនស៍ ហូល ឌីង គ្រុប មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រើប្រាស់ថវិកាក្នុងការកសាងចំនួន៧០លានដុល្លារអាមេរិក និងមានទំហំអគារសរុប២៤៨០០ម៉ែត្រការ៉េ។គម្រោងនេះបានចាប់បើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី២៥ខែឧសភា ឆ្នាំ២០១៨ ដែលទទួលសាងសង់ដោយក្រុមហ៊ុនChina Construction Fourth Engineering Division(Cambodia) Corp, Ltdនិងទទួលជួសជុលតុបតែងដោយក្រុមហ៊ុនChina Hemu Building Decoration(Cambodia)Design Engineering Co.,Ltd។ ឆ្លងកាត់តាមរយៈការងារដ៏យកចិត្តទុកដាក់ និងប្រកបដោយគុណភាពរបស់ក្រុមហ៊ុនជាច្រើន អគារនេះត្រូវបានបញ្ចប់ការសាងសង់និងត្រួតពិនិត្យទទួលយកនៅថ្ងៃទី២១ខែឧសភា ឆ្នាំ២០១៩។

    អាហារដ្ឋាននៃអគារព្រីនស៍ ហូល ឌីង គ្រុប

    អាហារដ្ឋាន

    ភោជនីយដ្ឋានVIP

    ភោជនីយដ្ឋានVIP

    ក្នុងនាមជានិមិត្តសញ្ញាទីក្រុងថ្មីនៃរាជធានីភ្នំពេញអគារព្រីនស៍ ហូល ឌីង គ្រុប មានរួមបញ្ចូលនូវការិយាល័យបដិសណ្ឋារកិច្ចសាលប្រជុំ ការិយាល័យលក់ និងមុខងារផ្សេងៗទៀតជាច្រើន ដែលធ្វើឲ្យខ្លួនក្លាយជាអគារការិយាល័យនិងពាណិជ្ជកម្មទំនើបលំដាប់ពិភពលោក និងនាំមុខគេនៅរាជធានីភ្នំពេញ។ជាន់ផ្ទាល់ដីនៃអគារជាការិយាល័យលក់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនិងមានបំពាក់នូវផ្សារទំនើបព្រីនស៍ផងដែរ។ជាន់ទី៣មានបំពាក់នូវអាហារដ្ឋានបុគ្គលិក ក្លឹបហាត់ប្រាណ បណ្ណាល័យនិងបរិក្ខារផ្គត់ផ្គង់ផ្សេងៗទៀត។ ជាន់ទី៥មានបំពាក់នូវសាលប្រជុំទំនើប ចំណែកជាន់កំពូលនៃអគារមានសួនច្បារ និងចំណតឧទ្ធម្ភាគចក្រ។អគារស្ដង់ដា៥Aដែលតំណាងឲ្យស្តង់ដារការិយាល័យខ្ពស់បំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានលេចរូបរាងឡើងហើយ។

    ការិយាល័យក្នុងអគារព្រីនស៍ ហូល ឌីង គ្រុប

    សាលប្រជុំនៃអគារព្រីនស៍ ហូល ឌីង គ្រុប

    សាលប្រជុំរបស់សមាគមសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា

    បច្ចុប្បន្ននេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបាននិងកំពុងបំពេញការងារនៅទីនេះ ដែលបង្កើតជាការប្រមូលផ្តុំធនធាននិងផ្តល់អំណោយផលដល់ប្រតិបត្ដិការដែលប្រកបដោយប្រសិទ្ធិភាពក៏ដូចជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់ក្រុមហ៊ុនផងដែរ។ នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខក្រុមហ៊ុននឹងបន្តវិនិយោគយ៉ាងតិច១០ពាន់លានដុល្លារអាមេរិកដោយយកប្រទេសកម្ពុជាជាចំណុចកណ្តាល ហើយបន្ដការអភិវឌ្ឍទៅកាន់តំបន់អាស៊ីអាគ្នេយ៍និងឈានទៅជាក្រុមហ៊ុនអន្ដរជាតិមួយដែលមានឥទ្ធិពលបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។

    បន្ទប់ទទួលភ្ញៀវVIPនៃអគារព្រីនស៍ ហូល ឌីង គ្រុប

    ការិយាល័យប្រធានក្រុមប្រឹក្សាភិបាល

    ការិយាល័យប្រធានក្រុមប្រឹក្សាភិបាល

    ការិយាល័យប្រធានក្រុមប្រឹក្សាភិបាល

    សួរច្បារនៃអគារព្រីនស៍ ហូល ឌីង គ្រុប

    សួរច្បារនៃអគារព្រីនស៍ ហូល ឌីង គ្រុប

    ចំណតឧទ្ធម្ភាគចក្រនៃអគារព្រីនស៍ ហូល ឌីង គ្រុប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay