PR

ធនាគារ វីង ទទួលការចាប់អារម្មណ៍ខ្លាំងក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥

BY
Liny01
November 5, 2025

បេក្ខជនជាង ៥០០០នាក់ ចាប់អារម្មណ៍អាជីពផ្នែកធនាគារ និងហិរញ្ញវត្ថុនៅធនាគារ វីង

ធនាគារ វីង ដែលជាធនាគាររបស់ កូនខ្មែរ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន រាប់ពាន់នាក់ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសពិព័រណ៍នោះ ស្តង់របស់ធនាគារ វីង បានទទួលស្វាគមន៍យុវជនកម្ពុជាជាង ៥០០០នាក់ ដែលភាគច្រើនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើអាជីពក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្ស និងវប្បធម៌ការងារនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង បានថ្លែងថា៖ «ភាពក្លាហាន និងស្វាហាប់របស់យុវជននៅក្នុងពិព័រណ៍ឆ្នាំនេះ ពិតជាគួរឱ្យស្ងើចខ្លាំងណាស់ ។ នេះបញ្ជាក់យ៉ាងច្បាស់ថា យុវជនកម្ពុជាពិតជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលរៀបចំ អនាគតរបស់ពួកគេ»។

លោក ឡៅ សៀងហៃ បានបន្ថែមទៀតថា៖ «យើងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាតិមួយនេះ ដោយបានរួមចំណែកផ្តល់ឱ្យបេក្ខជនដែលមានទេពកោសល្យ ជាច្រើននាក់ នូវឱកាសការងារពិតប្រាកដ ដើម្បីជួយឱ្យពួកគេរីកចម្រើន ក្លាយជាអ្នកដឹកនាំ និងអភិវឌ្ឍ សហគមន៍របស់ពួកគេ»។

ក្នុងនាមជាធនាគារឌីជីថលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង កំពុង តែ រីកចម្រើនឥតឈប់ឈរចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជនៅចុងឆ្នាំ ២០២០។ យោងតាមរបាយការណ៍ប្រចាំ ឆ្នាំ ២០២៤ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹង ធនាគារ វីង បានក្លាយជា ធនាគារដែលមាន ទ្រព្យសកម្ម និងប្រាក់បញ្ញើសរុបច្រើនជាងគេ ចំណាត់ថ្នាក់លេខ៦ នៅក្នុង ប្រទេសកម្ពុជា។

បច្ចុប្បន្នធនាគារ វីង មានបុគ្គលិកជាង ៤៥០០នាក់ ដែលកំពុងបម្រើការនៅតាមការិយាល័យជិត ៣០កន្លែងទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ ធនាគារនេះ ក៏មានភ្នាក់ងារចំនួន ១២០០០ទីតាំង ដែលបម្រើអតិថិជននៅគ្រប់ទិសទីនៃប្រទេសកម្ពុជា។ ជាមួយនឹងការពង្រីកសេវាកម្មឥតឈប់ឈរ ធនាគារ វីង មានគម្រោងជ្រើសរើសបុគ្គលិកត្រូវការថែមជិត ៣០០០នាក់ ដើម្បីចូលរួមជាមួយក្រុមគ្រួសារ វីង ដ៏ធំមួយនេះ។

ដើម្បីគាំទ្រដល់យុវជន ដែលកំពុងស្វែងរកឱកាសការងារ ធនាគារ វីង បានដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សាតាំង ពីឆ្នាំមុនមកម្ល៉េះ ។ កម្មវិធីនេះផ្តល់ជូនការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅរយៈពេល ៤ ទៅ ៦ខែ រួមបញ្ចូលទាំងបទពិសោធន៍ការងារជាក់ស្តែង និងការអភិវឌ្ឍខ្លួន។ តាមរយៈកម្មវិធីនេះ យុវជនកម្ពុជានឹងទទួលបានចំណេះដឹងផ្នែកធនាគារ និងជំនាញទន់សំខាន់ៗ ដើម្បីត្រៀមខ្លួនសម្រាប់អាជីពដ៏ជោគជ័យនាពេលអនាគត។

បន្ថែមពីលើការបណ្តុះបណ្តាល ធនាគារ វីង ក៏ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសុខុមាលភាព ដោយផ្តល់ជូនទាំងប្រាក់ឧបត្ថម្ភប្រចាំខែ ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ ក៏ដូចជាកន្លែងស្នាក់នៅ ដើម្បីឱ្យសិក្ខាកាមអាចផ្តោតអារម្មណ៍យ៉ាងពេញលេញលើការកសាងជំនាញ និងទំនុកចិត្តរបស់ពួកគេ។ ជាមួយគ្នានេះ សិក្ខាកាមដែលមានសមត្ថភាព និងសក្តានុពល ក៏នឹងមានឱកាសក្នុងការទទួលបានការងារពេញម៉ោងនៅធនាគារ វីង បន្ទាប់ពីបញ្ចប់កម្មវិធីដោយជោគជ័យផងដែរ។

រហូតមកដល់ពេលនេះ មានសិក្ខាកាមចំនួន ១០២នាក់ បានបញ្ចប់កម្មសិក្សានៅធនាគារ វីង ប្រកបដោយជោគជ័យ ហើយក្នុងចំណោមនោះ ៦៥% បានបន្តទទួលបានឱកាសការងារពេញម៉ោង ដោយក្នុងចំណោមនោះ មានស្ត្រីប្រមាណ ២៥% ។ ការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការរីកចម្រើនប្រកបដោយបរិយាបន្ន និងភាពចម្រុះខាងយេនឌ័រនៅក្នុងស្ថាប័ន។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះ ឱកាសការងារជាមួយធនាគារ វីង សូមទំនាក់ទំនងទៅកាន់នាយកដ្ឋានធនធានមនុស្ស និងវប្បធម៌ការងារតាមរយៈលេខទូរសព័្ទ ៖ ០៧៨ ៧០៩ ៦០៦
ឬ ក៏អាចតាមដាន Telegram និង Facebook ផ្លូវការ ដែលមានឈ្មោះ “Winger Life and Careers” ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីមុខតំណែង និងកម្មវិធី ជ្រើសរើសបុគ្គលិកជាប្រចាំផងដែរ៕

Share This Post: